Trending now

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតជប៉ុនលោក Yamada Takio

14:20 | 05/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ៤ ខែមិថុនា នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមូយឯកអគ្គរាជទូតជប៉ុនលោក Yamada Takio អញ្ជើញមកចូលជួបសំដែងការគួរសមក្នុងឱកាសទទួលបេសកកម្មនៅវៀតណាម។

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញទទួលជួបជាមួយឯកអគ្គរាជទូតជប៉ុនលោក Yamada Takio

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តីបានជឿជាក់ថា ជាមួយនឹងបទពិសោធន៍ការទូតដ៏សំបូរបែប ឯកអគ្គរាជទូតនឹងអញ្ជើញចូលរួមវិភាគទានជាច្រើនដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាមនិងជប៉ុន ដែលធ្លាប់មានភាពល្អប្រពៃរវាងប្រទេសទាំងពីរ។

ក្នុងរយៈពេលកន្លងមក មេដឹកនាំនៃប្រទេសទាំងពីរបានធ្វើការសន្ទនាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាការជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចនិងរវាងប្រទេសទាំងពីរនាពេលខាងមុខនេះ ដែលក្នុងនោះ រួមទាំងកិច្ចសន្ទនាតាមទូរស័ព្ធនៃនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីលោក Abe Shinzo។ រវាងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Motegi Toshimitsu។

លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ឯកអគ្គរាជទូតបានទទួលបេសកកម្មក្នុងបរិបទដែលប្រទេសទាំងពីរបានគ្រប់គ្រងយ៉ាងល្អនូវការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 វៀតណាមកំពុងទទួលតួនាទីជាប្រធានអាស៊ាននិងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទាំងនេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh បានថ្លែងអំណរគុណចំពោះការគាំទ្រនិងជំនួយរបស់ជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាមូលនិធិ ODA របស់ជប៉ុនដល់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកឯកអគ្គរាជទូត Yamada Takio បានសម្តែងការសប្បាយរីករាយនៅពេលដែលលោកបានមកទទួលបេសកកម្មនៅវៀតណាម ដោយបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃវិធានការណ៍បង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 របស់វៀតណាម។ ព្រមជាមួយគ្នានេះ លោកបានអះអាងថា លោកនឹងខិតខំប្រឹងប្រែងអស់កម្លាំងកាយដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍនិងកាន់តែប្រសើរឡើង៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baochinhphu.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤