Trending now

សាធារណរដ្ឋដូមីនីកែនជូនពរចំពោះលទ្ធផលដែលវៀតណាមទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

16:00 | 22/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២០ ខែសីហា លោក Hoang Binh Quan សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកកិច្ចការបរទេសនិងលោក Miguel Mejia អគ្គលេខាធិការគណបក្សចលនាឆ្វេងនិយមឯកភាព (MIU) សាធារណរដ្ឋដូមីនីកែនបានជួបប្រជុំតាមអនឡាញក្នុងងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញលើកំរិតសកល។

ទដ្ឋភាពនៃកិច្ហប្រជុំ

ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោក Hoang Binh Quan បានបង្ហាញនូវជំនឿទុកចិត្តជាមួយរដ្ឋាភិបាលអាណត្តិថ្មីរបស់គណបក្សបដិវត្តទំនើប (PRM) គណបក្សនយោបាយនិងប្រជាជនដូមីនីកែននឹងជំនះរាល់ការលំបាកនិងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ហើយបានងើបសេដ្ឋកិច្ចឡើងវិញនិងអភិវឌ្ឍជាតិ។ លោក Hoang Binh Quan បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ MIU ក្នុងការផ្សព្វផ្សាយមុខមាត់នៃប្រទេសនិងប្រជាជនវៀតណាម បក្សកុម្មុយនិស្តវៀតណាមនិងលោកប្រធានហូជីមិញប្រកបដោយប្រសិទ្ធភាពនៅដូមីនីកែននិងប្រទេសដទៃទៀតក្នុងតំបន់។

រីឯខ្លួនវិញ អគ្គលេខាធិការលោក Miguel Mejia បានជូនពរចំពោះលទ្ធផលដែលវៀតណាមទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដោយចាត់ទុកនេះជាគំរូនិងជាការលើកទឹកចិត្តសម្រាប់គណបក្សនយោបាយ និងបណ្ដាប្រទេសជុំវិញពិភពលោកដើម្បីរៀនសូត្រ; ទន្ទឹមជាមួយគ្នានេះ លោកបានជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងទទួលបានជោគជ័យនូវគោលដៅពីរ លុបបំបាត់ការរីករាលដាលនៃជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ លោក Miguel Mejia បានបញ្ជាក់ថា លោកនឹងខឹតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍថែមទៀតនូវចំណងមិត្តភាពប្រពៃណីល្អរវាងគណបក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ដូមីនីកែន - វៀតណាម ព្រមជាមួយគ្នានេះ នាំឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធិភាពបន្ថែមទៀត៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤