Trending now

កីឡាករប្រដាល់ជនជាតិកម្ពុជាបានឈ្នះខ្សែក្រវាត់ WBA អាស៊ីខាងត្បូងនៅប្រទេសវៀតណាម

18:36 | 22/05/2019 (ប្រភព​៖ vnexpress.vn បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - កីឡាករប្រដាល់ជនជាតិកម្ពុជាលោក Eric Pen បានទទួលជ័យជំនះដោយការ Knock –out លើគូប្រជែងឥណ្ឌូណេស៊ី លោក Satrea Antasena ក្នុងការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ WBA អាស៊ីខាងត្បូងនៅប្រទេសហូជីមិញ នាសប្តាហ៍កន្លងទៅ។

កីឡាករប្រដាល់ជនជាតិកម្ពុជាលោក Eric Pen (ពាក់កណ្តាល) (រូបថត៖ េvnexpress.vn)

ដោយមានកម្លាំងល្អ និងភាពបត់បែនយ៉ាងឆាប់រហ័ស កីឡាករប្រដាល់ជនជាតិខ្មែរ Eric Pen បានទទួលការឈ្នះលើកីឡាករប្រដាល់ឥណ្ឌូនេស៊ី Satrea Antasena ក្នុងតង់ទី ១។ កីឡាករប្រដាល់កម្ពុជារូបនេះបានឲ្យដឹងថា "ខ្ញុំតែងតែជឿជាក់លើខ្លួនឯង ថាខ្ញុំអាចបញ្ចប់គូប្រជែងភ្លាមៗនៅក្នុងតង់ទី ១។ ខ្ញុំមានគម្រោងអូសបន្លាយការប្រកួតឡើង ៤ តង់ ក៏ប៉ុន្តែកុំរំលងចោលនៅពេលដេលខ្ញុំឃើញមានឱកាសដើម្បីយកឈ្នះលើគូប្រជែងផដែរ។»នាបច្ចុប្បន្ននេះកីឡាករប្រដាល់ Eric Pen បានចាត់ទុកប្រទេសវៀតណាមជាផ្ទះរបស់ខ្លួន ហើយលោកនឹងហ្វឹកហាត់នៅទីនេះផងដែរ។ លោកបន្តទៀតថា "ខ្ញុំមិនមានផែនការច្បាស់លាស់នៅឆ្នាំនេះទេ ប៉ុន្តែខ្ញុំប្រាកដណាស់ថាខ្ញុំនឹងព្យាយាមប្រកួតជាច្រើនថែមទៀត។ ខ្ញុំបន្តហ្វឹកហាត់នៅវៀតណាមហើយសង្ឃឹមថានឹងទៅកាន់កាន់ប្រទេសកម្ពុជាដើម្បីចូលរួមការប្រកួតផ្សេងៗទៀតដែរ។ ខ្ញុំសូមថ្លែងអរគុណដល់អ្នកគាំទ្រវៀតណាម។ វៀតណាមពិតជាជាផ្ទះដំបូងបង្អស់របស់ខ្ញុំផងដែរ»៕

(ប្រភព​៖ vnexpress.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព​៖ vnexpress.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤