Trending now

ក្រុមហ៊ុនសាជីវកម្ម CMC មានបំណងចង់ផ្តល់សេវាទូរគមនាគមន៍សម្រាប់អនុតំបន់ទន្លេមេគង្គ

15:55 | 05/06/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៩ នៅអគារ CMC (ទីក្រុងហាណូយ) ក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យា CMC បានទទួលស្វាគមន៍គណៈប្រតិភូរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាដឹកនាំដោយ លោកជំទាវ ប្រាក់ចាន់ណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។

ថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្ម CMC និងគណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖mic.gov.vn)

នៅជំនួបនេះ ថ្នាក់ដឹកនាំ CMC បានសម្តែងនូវបំណងចង់សហការជាមួយប្រទេសកម្ពុជា ដើម្បីផ្តល់សេវាទូរគមនាគមន៍សម្រាប់អនុតំបន់ទន្លេមេគង្គក្នុងនោះរួមមានប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា។ លោក Dang Tung Son អគ្គនាយករង និងជានាយកផ្នែក Marketing នៃក្រុមហ៊ុន CMC Telecom) បានណែនាំអំពីសមត្ថភាពខាងបច្ចេកវិទ្យារបស់ក្រុមហ៊ុនសាជីវកម្ម CMC ក៏ដូចជាសមត្ថភាពខាងទូរគមនាគមន៍របស់ CMC Telecom ដោយមានគម្រោងថ្មីៗបំផុតរបស់ CMC ដូចជាប្រព័ន្ធខ្សែកាបឆ្លងអាស៊ីអាគ្នេយ៍ (CVCS) ដែលតភ្ជាប់ដោយផ្ទាល់ទៅបណ្តាញខ្សែកាប A-Grid តាមរយៈប្រទេសម៉ាឡេស៊ី សិង្ហបុរី កម្ពុជា និងថៃ ជាដើម។

លោក Nguyen Trung Chinh ប្រធានក្រុមប្រឹក្សាភិបាល CMC ជូនកាដូអនុស្សាវរីយ៍ដល់លោកជំទាវ ប្រាក់ចាន់ណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា (រូបថត៖ ictnews.vn)

ទន្ទឹមនឹងនេះ លោក Nguyen Trung Chinh ប្រធានក្រុមប្រឹក្សាភិបាល / អគ្គនាយកក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យា CMC ក៏បានចែករំលែកថា "កាលពី ៣ ខែ មុននោះ ខ្ញុំបានអមដំណើរជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម ដើម្បីចូលរួមព្រឹត្តិការណ៍ឌីជីថលកម្ពុជាឆ្នាំ ២០១៩ ហើយខ្ញុំមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធិផលក្នុងវិស័យឧស្សាហកម្មប្រៃសណីយ៍និងទូរគមនាគមន៍ដែលប្រទេសម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងទៅ ក៏ដូជជាគោលនយោបាយកសាង “Digital Cambodia” នៃព្រះរាជាណាចក្រកម្ពុជា"។ លោកក៏បានបង្ហាញនូវក្តីប្រាថ្នារបស់លោកថា CMC នឹងសហការជាមួយដៃគូនានារបស់កម្ពុជា ដើម្បីផ្តល់សេវាទូរគមនាគមន៍សម្រាប់អនុតំបន់តន្លេងមេគង្គទាំងមូល រួមមានវៀតណាម កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា។ លោកសង្ឃឹមថា CMC អាចជួយទ្រទ្រង់ប្រទេសកម្ពុជាអនុវត្តនូវដំណើរការកសាងរាជរដ្ឋាភិបាលឌីជីថល រដ្ឋឌីជីថលនាពេលខាងមុខផងដែរ។

គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាទៅទស្សនាជំវិញក្រុមហ៊ុនសាជីវកម្ម CMC (រូបថត៖ictnews.vn)

ក្នុងជំនួបនេះដែរ លោកជំទាវ ប្រាក់ចាន់ណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាបានមានប្រសាសន៍ថា "យើងខ្ញុំពិតជាសប្បាយរីករាយណាស់ នៅដែលបានទៅទស្សនាក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យា CMC និងបានស្វែងយល់អំពីសកម្មភាពដែល CMC កំពុងផ្តល់ តាយរយៈនោះអាចចែករំលែកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ក្នុងនាមជាក្រសួងគ្រប់គ្រងផ្នែកប្រៃសនីយ៍និងទូរគមនាគមន៍កម្ពុជា យើងខ្ញុំតែងតែត្រៀមខ្លួនជាស្រេចដើម្បីរួមសហការជាមួយគ្នា ជាពិសេសជាមួយវៀតណាមដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធបំផុតផងដែរ"។ លោកស្រី ក៏បានជម្រាបផងដែរថានាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែពង្រាងកសាងប្រព័ន្ធសេដ្ឋកិច្ចឌីជី ថល និងប្រព័ន្ធរដ្ឋាភិបាលឌីជីថល។ ហេងុដូច្នេះហើយ កម្ពុជាកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងអំពីបច្ចេកវិទ្យា 5G ព្រមទាំងបច្ចេកវិទ្យាបណ្តាញសុវត្ថិភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ICT ដោយសង្ឃឹមថានឹងសហការជាមួយ CMC នាពេលអនាគតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: ictnews.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤