Trending now

ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅខេត្ត Long An

07:09 | 22/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ការចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅខេត្ត Long An ក្នុងឱកាសនេះ លោកស្រីឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសង្កត់ធ្ងន់ថាប្រទេសកម្ពុជាសម្រេចបានសព្វថ្ងៃនេះពីព្រោះទទួលបានការគាំទ្ររបស់កងទ័ពស្ម័គ្រចិត្តវៀតណាមសែលបានលះបង់ឈាមនិងឆ្អឹង។

លោកស្រី ម៉ែន សំអន និង លោក​ Pham Van Rach។​ (ប្រភព៖​ TTXVN)

នាថ្ងៃទី ២១ ខែមករា លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Long An ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២០ ។

លោកស្រី ម៉ែន សំអន ជូនពរបក្សអាជ្ញាធរនិងប្រជាជនខេត្ត Long An ទទួលបានជ័យជំនះថ្មីៗជាច្រើនបន្តជំរុញស្មារតីសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍ជាមួយបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ម៉ែន សំអន បានសម្តែងនូវការសប្បាយរីករាយដែលបានឃើញការផ្លាស់ប្តូរខេត្ត Long An ដែលផ្លូវថ្នល់ចាប់អារម្មណ៍ក្នុងការវិនិយោគសំណង់ កន្លែងសិក្សាសាលារៀនគ្លីនិកកាន់តែធំទូលាយ…

លោកស្រី ម៉ែន សំអន បានសង្កត់ធ្ងន់ថាប្រទេសកម្ពុជាសម្រេចបានសព្វថ្ងៃនេះពីព្រោះទទួលបានការគាំទ្ររបស់កងទ័ពស្ម័គ្រចិត្តវៀតណាមសែលបានលះបង់ឈាមនិងឆ្អឹងរួមទាំងប្រជាជននៅខេត្ត Long An។ ប្រជាជនកម្ពុជានឹងមិនដែលភ្លេចមនោសញ្ចេតនាដ៏ស្រស់ស្អាតនោះទេ។

លេខាគណៈកម្មាធិការបក្សខេត្តឡុងអាននិងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Long An លោក Pham Van Rach បានថ្លែងអំណរគុណចំពោះលោកស្រី ម៉ែន សំអន និងគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជាដែលបានអបអរសាទរគណៈកម្មាធិការបក្សអាជ្ញាធរនិងប្រជាជនខេត្ត Long An ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០ ។

លោក Pham Van Rach បានបង្ហាញនូវបំណងថានៅឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ទៀតខេត្តទាំង ៣ គឺខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្ត Long An នឹងបន្តសហប្រតិបត្តិការកាន់តែមានប្រសិទ្ធភាពថែមទៀតជាពិសេសក្នុងការអភិវឌ្ឍពាណិជ្ជកម្មនិងសេវាកម្មនៅតាមតំបន់ព្រំដែន ពន្លឿនការខ័ណ្ឌសីមាបោះបង្គោលព្រំដែនដែលនៅសល់រួមចំណែកដល់ការកសាងនិងថែរក្សាព្រំដែនសន្តិភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍។

ជាពិសេសលេខាធិការគណៈកម្មាធិការបក្សខេត្ត Long An បានស្នើឱ្យលោកស្រី ម៉ែន សំអន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយកចិត្តទុកដាក់ក្នុងការពន្លឿនការបោសសំអាតផ្លូវនៅច្រកទ្វារព្រំដែនជាតិ Binh Hiep (ទីរួម Kien Tuong ខេត្ត Long An) ដើម្បីផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរបានផ្លាស់ប្តូរនិងធ្វើពាណិជ្ជកម្ម ទន្ទឹមនឹងនេះសូមបន្តគាំទ្រដល់ការស្វែងរកអដ្ឋិធាតុកងទ័ពនិងអ្នកជំនាញស្ម័គ្រចិត្តវៀតណាមដែលបានលះបង់នៅសមរភូមិកម្ពុជា ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤