Trending now

ហាណូយនិង JICA បង្កើនកិច្ចសហប្រតិបត្តិការនិងធានានូវជំនឿននៃគម្រោង

15:59 | 24/06/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ២៣ ខែមិថុនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានទទួលជួបនិងធ្វើការជាមួយលោក Akira Shimizu ប្រធានតំណាងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅវៀតណាម មកចូលជួបសំដែងការគួរសមក្នុងឱកាសនៃការទទួលអាណត្តិបេសកកម្មថ្មី។

ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung និងលោក Shimizu Akira ប្រធានតំណាងអង្គការ JICA ប្រចាំនៅប្រទេសវៀតណាមក្នុងជំនួបនេះ

ទន្ទឹមនឹងនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អុយ Yen Xa និងផ្លូវដែកទីក្រុងហាណូយលេខ ២។

នៅក្នុងជំនួបនេះ លោក Akira Shimizu បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 និងបានឱ្យដឹងថា ទោះបីទីក្រុងហាណូយកំពុងប្រឈមនឹងការលំបាកមួយចំនួនក៏ដោយ សេដ្ឋកិច្ចប្រាកដជារីកចម្រើនយ៉ាងឆាប់រហ័សនិងខ្លាំងក្លានាពេលអនាគត។

កិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរបស់ JICA នៅទីក្រុងហាណូយនឹងជាបទពិសោធន៍ដ៏មានតម្លៃដើម្បីចែករំលែកជាមួយមិត្តភក្តិពិភពលោក។

លើសពីនេះទៅទៀត ប្រធានតំណាងអង្គការ JICA ប្រចាំនៅប្រទេសវៀតណាមបានបន្ថែមថា គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត Yen Xa ភ្លាមៗបន្ទាប់ពីបញ្ចប់ការរក្សាគម្លាតសង្គមដោយសារតែការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 បាននិងកំពុងដំណើរការទៅយ៉ាងរលូន ដែលបានចាប់ផ្តើមនិងបើកការដ្ឋានសម្រាប់កញ្ចប់ម៉ៅការពីរ។

ចំពោះនឹងគម្រោងសាងសង់ផ្លូវដែកទីក្រុងហាណូយលេខ ២ លោក Akira Shimizu មានបំណងចង់ ប្រធានគណៈកម្មាធិការប្រជាជនហាណូយលោក Nguyen Duc Chung នឹងដឹកនាំស្ថាប័នមានសមត្ថកិច្ចដើម្បីជំរុញការអនុម័តគម្រោងឱ្យបានឆាប់ៗនេះដើម្បីឱ្យគំរោងចាប់ផ្តើមដំណើរការប្រកបដោយប្រសិទ្ធភាព។

លោក Akira Shimizu បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុននិងស្ថានទូតជប៉ុនប្រចាំនៅវៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ដោយក្នុងនាមជាប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅវៀតណាម លោក Akira Shimizu ក៏មានបំណងចង់ក្លាយជាស្ពានតភ្ជាប់សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងជប៉ុននិងវៀតណាម។

វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ JICA នៅវៀតណាមក្នុងបណ្ដាគំរោងរបស់រដ្ឋាភិបាលជប៉ុន ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Nguyen Duc Chung បានអះអាងថា បណ្ដាគំរោងរបស់ JICA បានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវស្ថានភាពចរាចរណ៍ គុណភាពបរិស្ថាន និងជួយគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់ទីក្រុងហាណូយ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤