យុគសម័យ - នាថ្ងៃទី ៦ មករា នៅទីក្រុង Ha Long សមាគមមិត្តភាពវៀតណាម - កម្ពុជានៃខេត្ត Quang Ninh បានបូកសរុបលទ្ធផលការងាររបស់សមាគមនៅឆ្នាំ ២០២០ អនុវត្តភារកិច្ច ឆ្នាំ២០២១ និងអបអរសាទរខួបលឹកទី ៤២ ឆ្នាំនៃជ័យជំនះក្នុងសង្គ្រាមការពារព្រំដែនភាគនិរតីនៃប្រទេសវៀតណាម (៧ មករា ១៩៧៩ - ៧ មករា ២០២១) ។
ទិដ្ឋភាពនៃកិច្ចប្រជុំ
សមាគមមិត្តភាពវៀតណាម - កម្ពុជា នៃខេត្តQuang Ninh មានសាខាថ្នាក់ស្រុកចំនួន ៨ ដែលមានសមាជិកចំនួន ៧០២ នាក់។ នៅឆ្នាំ ២០២០ សមាគមទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន នៅក្នុងសកម្មភាពរបស់ខ្លួន ដោយបានបន្ថែមសមាជិកថ្មីចំនួន ៦៦ នាក់ទៀត។
លើសពីនេះទៅទៀត បណ្តាសាខាក៏បានបំពេញការងារឃោសនា និងកិច្ចការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជនបានល្អ មានការយកចិត្តទុកដាក់ចំពោះសមាជិករបស់ខ្លួន ដោយតែងតែចុះសួរសុខទុក្ខនិងចែករំលែកដល់សមាជិកដែលមានស្ថានភាពរស់នៅជួបការលំបាក ...
បុគ្គលដែលមានស្នាដៃល្អទទួលបានប័ណ្ណសរសើរពីសមាគមនេះ
ដោយបំពេញភារកិច្ចនៅឆ្នាំ ២០២១ សមាគមមិត្តភាពវៀតណាម - កម្ពុជា នៃខេត្ត Quang Ninh បន្តដឹកនាំសាខាឲ្យរក្សាស្ថិរភាពក្នុងការរៀបចំរចនាសម្ព័ន្ធសមាគមនេះ ពង្រីកការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន ធ្វើបានល្អការឃោសនាផ្តោតលើការប្រគល់ប័ណ្ណនិងចែកប័ណ្ណដល់សមាជិក យកចិត្តទុកដាក់និងជួយគាំដល់សមាជិកជួបការលំបាក ...
ក្នុងឱកាសនេះអង្គភាព និងបុគ្គលជាច្រើននៃសមាគមមិត្តភាពវៀតណាម - កម្ពុជានៃខេត្តQuang Ninh ទទួលបានប័ណ្ណសរសើរពីសមាគមដោយមានស្នាដៃល្អក្នុងសកម្មភាពរបស់សមាគមនៅឆ្នាំ ២០២០ ./.(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: កាសែត Quang Ninh)
មតិពីមិត្តអ្នកអាន