Trending now

សមាគមនារីខ្មែរ - វៀតណាមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ

18:26 | 08/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ៧ ខែមីនា នៅរាជធានីភ្នំពេញ សមាគមខ្មែរ - វៀតណាមបានសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ (ថ្ងៃទី៨ ខែមីនា) សំដៅលើកទឹកចិត្តស្មារតីស្ត្រីកម្ពុជាដែលមានដើមកំណើតវៀតណាម។

បងប្អូននារីខ្មែរ - វៀតណាមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ។ (រូបថត៖ Nhan dan)

ថ្លែងនៅទីនេះលោកស្រី Pham Thi Hanh ប្រធានសមាគមនារីខ្មែរ - វៀតណាមបានលើកឡើងពីការរួមចំណែកដ៏ធំធេងរបស់ស្ត្រីទាំងការងារគ្រួសារនិងសង្គម។ លោកស្រី Hanh បាននិយាយថាស្ត្រីភាគច្រើននៃសមាគមន៍នារីនេះ មានស្ថានភាពលំបាក។ ថែមទាំងសមាគមនារីមិនទាន់មានថវិការគ្រប់គ្រាន់ សម្រាប់សកម្មភាពនានារបស់សមាគមនេះ ផងដែរ។

ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំសមាគមខ្មែរ - វៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសសេចក្តីសម្រេចយល់ព្រមអំពីការបង្កើត “ ថវិការជំនួយអភិវឌ្ឍន៍សម្រាប់ស្ត្រី” របស់សមាគមនារីខ្មែរ - វៀតណាម ក្នុងគោលបំណងគាំទ្រនិងជួយស្ត្រីខ្មែរ - វៀតណាម ដែលរស់នៅព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពលំបាក ក្រីក្រ មានជំងឺ វ័យចំណាស់ និងឯកោ។ ប្រមូលស្ត្រីឱ្យចូលរួមក្នុងការងារសមាគមនារី ប្រើថវិការសម្រាប់កម្មវិធីមនុស្សធម៌និងសប្បុរសធម៌ដទៃទៀត ដើម្បីការអភិវឌ្ឍស្ត្រី។

តាមនោះសមាគមនារីខ្មែរ - វៀតណាមអំពាវនាវអំពាវ ចលនានិងស្នើដល់ភ្នាក់ងារ មន្ទីរ អង្គភាព អង្គការ សហជីព អាជីវកម្ម អ្នកឧបត្ថម្ភក្នុងស្រុកនិងបរទេស ដើម្បីចូលរួមវិភាគទានដល់ថវិការនេះ។ សមាគមនារីខ្មែរ - វៀតណាមគឺជាសមាជិកនៃសមាគមខ្មែរ - វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងមហាផ្ទៃកម្ពុជាដែលបានបង្កើតជាផ្លូវការ នៅថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២០ ។

ថ្នាក់ដឹកនាំនៃសមាគមរីខ្មែរ - វៀតណាម ស្ថានទូតវៀតណាមនិងស្ថាប័នពាក់ព័ន្ធនានា នឹងជួយគាំទ្រសមាគមនារីខ្មែរ - វៀតណាមត្រូវបានជួបជុំនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយសមាគមនារី នៅខេត្ត - ទីក្រុងទាំងក្នុងស្រុកនិ ងក្រៅស្រុក។ ដូច្នេះសមាគមអាចធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព សម្រេចបានគោលដៅដែលបានដាក់ចេញ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស