Trending now

មូលនិធិសេចក្ដីសប្បុរសអៅដាយឧត្តមភរិយាអឹរ៉ុបទាំងមូលប្រគល់អំណោយដល់អណិកជនវៀតណាមនៅឆែក

17:50 | 02/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ៣០ ខែមេសានៅមជ្ឈមណ្ឌលពាណិជ្ជកម្មសាប៉ា រដ្ឋធានីនៃទីក្រុងប្រាកហ្គេយ មូលនិធិសេចក្ដីសប្បុរសអៅដាយឧត្តមភរិយាអឹរ៉ុបទាំង បានប្រគល់អំណោយដែលជារបស់ចាំបាច់ចំនួន ៧០ ដល់អណិកជនវៀតណាមដែលមានស្ថានភាពលំបាកដោយសារតែជំងឺរាតត្បាតកូវិដ - ១៩ នៅសាធារណរដ្ឋឆែក។

ប្រកាសនៃមូលនិធិសេចក្ដីសប្បុរសអៅដាយឧត្តមភរិយាអឹរ៉ុបទាំងមូល។

ចែករំលែកអំពីសកម្មភាពនេះ សមាជិកគណៈកម្មាធិការរៀបចំកម្មវិធី លោកស្រី Nguyen Tuyet Hanh បានឲ្យដឹងថា បញ្ហាជំងឺរាតត្បាតកូវិដ - ១៩ ធ្វើឱ្យជីវិតរបស់សហគមន៍វៀតណាមនៅសាធារណរដ្ឋឆែកមានការលំបាក។ លើកកម្ពស់ស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមមូលនិធិសេចក្ដីសប្បុរសអៅដាយឧត្តមភរិយាអឹរ៉ុបទាំងមូល បានសហការជាមួយអាជីវកម្មនិងអ្នកធ្វើទាននៅសាធារណរដ្ឋឆែក ដែលបានបរិច្ចាគរបស់របរចាំបាច់ដូចជាអង្ករ មីកញ្ចប់ ទឹកត្រី ទឹកក្រឡុក និងម្សៅស៊ុប ដល់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកបំផុត។

មូលនិធិនឹងបន្តទទួលអំណោយជាសម្ភារៈនិងជាសាច់ប្រាក់ដើម្បីផ្តល់ដល់ប្រជាជនដែលជួបការលំបាកនៅក្នុងសហគមន៍ជាបន្តបន្ទាប់។ គេរំពឹងថាដំណាក់កាលទី ២ នឹងត្រូវអនុវត្តក្នុងរយៈពេល ២០-២៥ ខេឧសភា និងដំណាក់កាលទី ៣ ចាប់ពីថ្ងៃទី ២០-២៥ ខេឧសភា ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស