Trending now

ពិធីប្រគល់ម៉ាស់វេជ្ជសាស្រ្តដល់ជនជាតិវៀតណាមនៅឯបរទេសដែលកំពុងជួបការលំបាក ដោយសារជំងឺ Covid-19

15:53 | 02/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ១ ខែ មិថុនា សមាគមកាកបាទក្រហមវៀតណាម បានទទួលម៉ាស់វេជ្ជសាស្រ្តចំនួន ១២,០០០ ដើម្បីជួយឧបត្ថម្ភប្រជាជនវៀតណាមដែលកំពុងជាប់គាំង ដោយសារជំងឺ Covid-19 នៅបរទេស។

សមាគមកាកបាទក្រ​ហម​វៀតណាម​បានទទួលម៉ាស់វេជ្ជសាស្រ្តចំនួន ១២,០០០។ (រូបថត៖ Giao Duc vs Thoi Dai)

ទាំងនេះគឺជាចំនួនម៉ាស់ការពារនិងប្រឆាំងនឹងបាក់តេរីដែលឆ្លើយតបនឹងស្តង់ដារអន្តរជាតិដែលបានចូលរួមចំណែក ដោយអាជីវកម្មមួយចំនួន​ ដូចជា​ក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងអភិវឌ្ឍទេសចរណ៍អន្តរជាតិវៀតណាម ក្រុមហ៊ុន Skysea Travel និងមូលនិធិសប្បុរសធម៌របស់សមាគមឪពុកម្តាយ ដែលមានកូនកំពុងសិក្សានៅបរទេស។

ថ្លែងនៅក្នុងពិធីនេះលោក Tran Quoc Hung អនុប្រធានសមាគម​កាកបាទ​ក្រហមវៀតណាមបានទទួលស្គាល់ពីភាពសប្បុរសនិងសាមគ្គីភាពរបស់ឪពុកម្តាយមានកូនកំពុងសិក្សានៅបរទេស ក៏ដូចជាអាជីវកម្មនៅរដ្ឋធានី Ha Noi បាន​រួមចំណែក​និងគាំទ្រសហគមន៍ជនជាតិវៀតណាម​ដែលកំពុងជួប​ស្ថានភាព​លំបាក ​ដោយសារការរីករាលដាលនៃជំងឺ Covid-19 នៅតាមប្រទេសជាច្រើន ជុំវិញពិភពលោក។

លោក Tran Quoc Hung បានបង្ហាញជំនឿថា ព្រឹត្តិការណ៍ប្រគល់ម៉ាស់​វេជ្ជសាស្រ្ត​​នឹងរួមចំណែកដល់​ការផ្សព្វផ្សាយនូវប្រពៃណីល្អ​ សាមគ្គីភាព​ការជួយគ្នាទៅវិញទៅមកដល់អាជីវកម្ម បុគ្គល​ ក៏ដូចជាសមាគមនិងក្រុមជា​ច្រើន​នៅក្នុងសហគមន៍។ ហេតុដូច្នេះ លើកកម្ពស់សកម្មភាព​ ដើម្បីសហគមន៍​ដែល​សហគមន៍កាកបាទក្រហមវៀតណាមគឺជាស្ពានដែលអាចទុកចិត្តបាន។

លោក Tran Quoc Hung អនុប្រធានសមាគម​កាកបាទក្រហមវៀតណាម (ទីបួនរាប់ពីខាងស្តាំ) ទទួលម៉ាស់វេជ្ជសាស្ត្រពី​តំណាងសមាគមឪពុកម្តាយ​ដែល​មាន​កូន​កំពុងសិក្សានៅឯបរទេសនិងអាជីវកម្ម។ (រូបថត៖ Giao Duc vs Thoi Dai)

នៅក្នុងពិធីនោះដែរ លោកស្រី Tran Thi Thuy Lan (អនុប្រធាន ក្រុមប្រឹក្សាគ្រប់គ្រងផ្លូវបុរាណទីក្រុង Ha Noi) តំណាងឱ្យឪពុកម្តាយ បានប្រគល់ម៉ាស់ បាននិយាយថា៖​បន្តសកម្មភាពសប្បុរសធម៌​ដូចជាការ​ប្រគល់ឧបករណ៍ការពារវេជ្ជសាស្រ្តដល់មជ្ឈមណ្ឌល​ដាក់ឲ្យនៅដាច់ដោយឡែក​ នៅ Son Tay (រដ្ឋធានី Ha Noi) នេះជាលើកទី ២ ក្នុងរយៈពេល ២ ខែ​ក្រុមឪពុកម្តាយ​ដែល​មាន​កូន​កំពុងសិក្សានៅឯបរទេស​បានចូលរួមបរិច្ចាគម៉ាស់វេជ្ជសាស្ត្រប្រឆាំងបាក់តេរី ដើម្បី​ប្រគល់​ដល់ជនជាតិ​វៀតណាមនៅក្រៅប្រទេស ដោយសារជំងឺ Covid-19 ។

ក្នុងពិធីប្រគល់ម៉ាស់នេះដែរ លោក Pham Tien Sy អគ្គនាយកក្រុមហ៊ុន ភាគហ៊ុន វិនិយោគទុនអភិវឌ្ឍន៍ទេសចរណ៍អន្តរជាតិខាងត្បូង បានសម្តែងនូវបំណងប្រាថ្នាថា បន្ទាប់ពីកម្មវិធីនេះ អាជីវកម្មនឹងបន្តសហការជាមួយសមាគមកាកបាទក្រហម វៀតណាម ដើម្បីរៀបចំកម្មវិធីសប្បុរសធម៌សម្រាប់សហគមន៍ដទៃទៀត./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤