Trending now

ប្រគល់កញ្ចប់ជំនួយជាង ៧,០០០ សម្រាប់កុមារដែលជួបការលំបាក

20:21 | 06/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហូជីមិញ អង្គការ Saigon Children’s Charity បានប្រកាសលទ្ធផលនៃយុទ្ធនាការរៃអង្គាសមូលនិធិបន្ទាន់ COVID-19 ចាប់ពីខែមេសាឆ្នាំ ២០២០ រហូតមកដល់ពេលនេះ ហើយបានឱ្យដឹងថា មូលនិធិនេះបានទាក់ទាញអង្គការនិងបុគ្គលក្នុងនិងក្រៅប្រទេសជាច្រើនដែលបានបរិច្ចាគថវិកាជាង ១០ ពាន់លានដុង ស្មើនឹងកញ្ចប់ជំនួយជាង ៧.០០០។

ប្រគល់កញ្ចប់ជំនួយជាង ៧,០០០ សម្រាប់កុមារដែលជួបការលំបាក

យោងតាមអង្គការ Saigon Children’s Charity កញ្ចប់ជំនួយបន្ទាន់នីមួយៗអាចគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារដែលមាន ៤ នាក់ក្នុងរយៈពេល ១ ខែ ហើយត្រូវបានផ្ទេរទៅគ្រួសារនិងកុមារដែលជួបការលំបាកនៅ ៦ ខេត្តគឺ៖ Dong Nai, Tien Giang, Hau Giang, Tay Ninh, Tra Vinh និងទីក្រុងហូជីមិញ។

លោក Damien Roberts នាយកប្រតិបត្តិការនៃអង្គការ Saigon Children's Charity បានមានប្រសាសន៍ថា គោលដៅចុងក្រោយរបស់អង្គការនេះគឺដើម្បីជួយកុមារឱ្យទទួលបានការអប់រំល្អបំផុតសូម្បីតែនៅពេលនេះក៏ដោយ។

នៅក្នុងសេចក្តីប្រកាសនោះលោក Damien Roberts ក៏បានអំពាវនាវជាផ្លូវការសម្រាប់យុទ្ធនាការរៃអង្គាសប្រាក់ COVID-19 លើកទី ២ ដើម្បីគាំទ្រដល់តំបន់ដែលរងគ្រោះច្រើនជាងគេគឺទីក្រុងដាពាំងនិងក្វាងណាម។ ទន្ទឹមនឹងនេះបន្តជួយកុមារដែលជួបការលំបាកទៅសាលារៀន៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vnanet.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤