Trending now

ខេត្ត Khanh Hoa ប្រគល់គ្រឿងសំភារៈពេទ្យសំរាប់បង្ការនិងប្រឆាំងជំងឺកូវីដ១៩ជូនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា

12:19 | 01/05/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

អនុវត្តតាមការដឹកនាំរបស់គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ក្នុងរយៈពេល២ថ្ងៃពីថ្ងៃ១៥-១៦ ខែមេសា ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa ដោយមានលោកវរសេនីយ៍ឯក Tran Tan Cuong អនុបញ្ជាការជាប្រធានបានរៀបចំពិធីប្រគល់សំភារបរិក្ខារពេទ្យដែលជាការជួយឧបត្ថម្ភពីគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ផ្តល់ជូនប្រជាជនខេត្តស្ទឹងត្រែងកម្ពុជាសំរាប់បង្ការនិងប្រឆាំងជំងឺកូវីដ១៩។

ខេត្ត Khanh Hoa ប្រគល់គ្រឿងសំភារៈពេទ្យសំរាប់បង្ការនិងប្រឆាំងជំងឺកូវីដ១៩ជូនខេត្តស្ទឹងត្រែងកម្ពុជា

អំណោយដែលក្រុមបេសកកម្មប្រគល់ជូនមិត្តខេត្តស្ទឹងត្រែងលើកនេះរួមមាន៖ ម៉ាស៊ីនបាញ់ថ្នាំកម្ចាត់មេរោគ០២គ្រឿង ម៉ាសពេទ្យ១០,០០០ អាវការពារពេទ្យ៣,០០០កំប្លេរ ថ្នាំ Cloramin B ៥០០គីឡូ ទឹកអាល់កុល៥០០ដបដែលមានតំលៃសរុប៩១៦លានដុង។

អំណោយប្រកបដោយអត្ថន័យរបស់ខេត្ត Khanh Hoa គឺសំរាប់ចែករំលែកនិងជួយឧបត្ថម្ភប្រជាជនខេត្តសម្ព័ន្ធមិត្តស្ទឹងត្រែងក្នុងកិច្ចការបង្ការនិងប្រឆាំងនឹងជំងឺរាលដាល និងជាការរួមចំណែករឹតបន្តឹងបន្ថែមទៀតនូវចំណងសាមគ្គីមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេសគឺប្រជាជននៃខេត្តទាំងពីរ Khanh Hoa និងស្ទឹងត្រែង៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(ប្រភពព័ត៌មាន: baokhanhhoa)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤