Trending now

​កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា​(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)

11:40 | 09/11/2020 (សរុបដោយ ហេង វុធ្ធី)

ថ្ងៃទី​៩ វិច្ឆិកា​២០១៩​នេះ​គឺជា​ខួប​គម្រប់ ៦៧ ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ព្រះរាជា ណាចក្រ​កម្ពុជា ។ នៅថ្ងៃនេះ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជនរួមជាតិ​ខ្មែរ​ទាំងអស់​តែង​បាន​ប្រារព្ធ​រម្លឹក​ទៅដល់​ថ្ងៃ​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យភាព​ពេញ​បរិបូណ៌​ពី​អាណានិគមនិយម​បារាំង និង រំលឹក​ដល់​ស្នាម​ព្រះ​ហត្ថ​របស់​អតីតព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ដែល​ទ្រង់​បាន​ខិតខំ​ប្រឹងប្រែង​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​ហើយ​នាំ​ឯករាជ្យភាព​សន្តិភាព​ស​ម្រា​ប់​ប្រទេស​កម្ពុជា ។

ទិដ្ឋភាពនៃពិធីនេះ

នា​ព្រឹក​ព្រលឹម​នៅ​ថ្ងៃទី​៩ វិច្ឆិកា​នេះ​នៅ​វិមានឯករាជ្យ​ដែលជា​តំណាង​នៃ​ឯករាជ្យភាព​បូរណភាព​ស​និ្ត​ភាព​របស់​កម្ពុជា​បានទទួល​នូវ​ភាព​អឺងកង​នៃ​សម្លេង មហាជន​មក​ចូលរួម​អបអរសាទរ​ការ​ប្រារព្ធ​ខួប​រម្លឹក​ដល់​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​គ្រប់គ្នា​មិនអាច​បំភ្លេចបាន​ក្នុង​ទឹកមុខ​ញញឹម និង សម្លៀកបំពាក់​ដ៏ ស្រស់ស្អាត​ចម្រុះ​ព័ណ៌​នៅ​ដៃ​មាន​កាន់​ទង់ជាតិ​និង​បដា​ពាក្យស្លោក​ដែលមាន​អត្ថន័យ​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ៩វិច្ឆិកាបាន​ឈប់​ព័ទ្ធជុំវិញ​វ​មាន​ឯករាជ្យ​រងចាំ​ដំណើរ​យាង​ដល់​របស់​ព្រះករុណា ព្រះមហាក្សត្រ​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហា ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ គេ​សង្កេតឃើញ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​សំខាន់​បាន​មាន​វត្តមាន​ជា​បន្តបន្ទាប់​ចាប់តាំងពី​ម៉ោង​៧៖៣០​នាទី​ដែល​ក្នុងនោះ​រួមមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​,​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន​ប្រធានរដ្ឋសភា ,​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​,​រួមទាំង​មន្ត្រីរាជការ​សមាជិក​រា​ជ​រដ្ឋាភិបាល​ព្រឹទ្ធសភា​រដ្ឋសភាកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជា ពលរដ្ឋ​រាប់ពាន់នាក់ ។ ដោយឡែក​ឯកអគ្គរដ្ឋទូត​រាជទូត​នៃ​ប្រទេស​ជា​មិត្ត​នៅ​កម្ពុជា​ក៏មាន​វត្តមាន​នៅក្នុង​ពិធី​ដ៏​មហា​ឡា​រិ​ក​នេះដែរ ។​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពុំមានវត្តមាននៅក្នុងពិធីនោះទេ ដោយសម្តេចជាប់នៅក្នុងបំរាមការធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ ក៏ប៉ុន្តែទោះបីមិនបានចូលរួមដោយផ្ទាល់តែសម្តេចបានបង្ហោះសារចូលរួមអបអរសាទរ នៅក្នុង ផេកហ្វេសបុកផ្លូវការរបស់សម្តេចផងដែរ ។

​នៅ​ម៉ោង​៧៖៥០ នាទី ក្បួន​ព្រះទីនាំង​របស់​ព្រះមហាក្សត្រ​បាន​យាង​ដល់​កន្លែង​ប្រារព្ធ​ពិធី​ក្រោម​ការទទួល​ស្វាគមន៍​របស់​ឥស្សរជន​ជាន់ខ្ពស់​របស់​រាជ​រដ្ឋ​ភិ​បាល​ក្រោម ស​ម្លេ ង​ជ័យ​ឃោស និង សម្លេង​ទ្រែ​ទ័ព​នៃ​កងកិត្តិយស ។​

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៧ និង​ខួប​លើក​ទី​៦៧ នៃ​ការបង្កើត​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ដើម្បី​រំលឹក​ដល់​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជារាស្ត្រ​ខ្មែរ របស់​សម្តេច​ព្រះវររាជ​បិតា សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​អាណាព្យាបាល​បារាំង​។​

​តាម​សន្ធិសញ្ញា​ចុះ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៤៩ បារាំង​បានទទួល​ស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​នោះ​គ្រាន់តែ​ជាគោលការណ៍​ច្បាប់​ប៉ុណ្ណោះ ដោយ​កម្ពុជា​នៅ​ខ្វះ​ឯករាជ្យ​ជាច្រើន​វិស័យ​ដូចជា អធិបតេយ្យ​ខាង​យុត្តិធម៌ ប៉ូលិស អំណាច​បញ្ជាការ​យោធា ការទូត ការប្តូរ និង​ការ​ឲ្យ​ចាយ​ធនប័ត្រ ជាដើម​។​

ទិដ្ឋភាពនៃពិធីនេះ

​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៥២ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ថា «​ព្រះអង្គ​នឹង​ដណ្តើមយក​ឯករាជ្យ​ទាំងស្រុង​នេះ​ដើម្បី​មាតុភូមិ​ក្នុង​រយៈពេល​៣​ឆ្នាំ​យ៉ាងយូរបំផុត​»​។​

​នៅ​ថ្ងៃទី​៩ កុម្ភៈ ឆ្នាំ​១៩៥៣ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ស្តេចយាង​ចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​បារាំង ដើម្បី​ទាមទារ​ឯករាជ្យ​សម្រាប់​កម្ពុជា ជាមួយ​ប្រមុខរដ្ឋ​បារាំង ។​

​ក្រោយ​ជំនួប​ជា​បន្តបន្ទាប់​ដោយមាន​ការចូលរួម​ពី​សំណាក់​ឥស្សរជន​កំពូល​នា​សម័យ​នោះ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម​សីហនុ បាន​សន្យា​យ៉ាង​មហោឡារិក នៅក្នុង​ព្រះ​សុន្ទរកថា​មួយនា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​១៩៥៣ ថា «​ព្រះអង្គ​នឹង​បូជាជីវិត​ដើម្បី​ដណ្តើមយក​ឯករាជ្យ​ឱ្យបាន​១០០​ភាគរយ​» ។​ឈានដល់​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​៨​ខែ​មុន​សន្និសីទ​ក្រុង​ហ្សឺ​ណែវ​មាន​ធ្វើ​ពិធី​មួយ​នៅមុខ​ព្រះបរមរាជវាំង ដែល​ឧទ្ទិស​ចំពោះ​ការដកថយ​នៃ​អំណាច​របស់​បារាំង​ពី​ប្រទេស​កម្ពុជា ។​

​កងទ័ព​និង​អគ្គសេនាធិការ​របស់​បារាំង​បាន​ដកថយ​ពី​ព្រះរាជាណាចក្រ​កម្ពុជា ។ ឯករាជ្យ​របស់​ខ្មែរ​បានក្លាយ​ទៅជា​ឯករាជ្យ​អចិន្ត្រៃយ៍​និង​ទាំងស្រុង​។ វិបត្តិ​រវាង​ខ្មែរ និង​បារាំង​ត្រូវបាន​បញ្ចប់​៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: rasmeinews.com// Thmeythmey)

(សរុបដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤