Trending now

សិស្សកម្ពុជា៦៤នាក់ មកពីសាលាប៊ែលធី ចូលរួមបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង

22:48 | 15/07/2018 (យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

យុគសម័យ - សិស្សសាលាប៊ែលធីចំនួន៦៤នាក់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បានទៅចូលរួមកម្មវិធីបោះជំរំជាអន្តរជាតិ (World Camp 2018) នៅប្រទេសកូរ៉េខាងត្បូង។

ការបោះជំរំនេះ មានយុវជនជាង៤.០០០នាក់មកពី៨០ប្រទេសនៅលើពិភពលោក និងមានរដ្ឋមន្រ្តីក្រសួងអប់រំ មកពីបណ្តាប្រទេសនានាចំនួន២២ចូលរួមផងដែរ។

តាមប្រធានការិយាល័យចំណេះទូទៅនៃសាលាប៊ែលធីអន្តរជាតិ បានឱ្យដឹងថា៖ ប៊ែលធីគ្រុប បានចុះអនុស្សរណៈយោគយល់ជាមួយនឹង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ឆ្នាំនេះ អង្គការសម្ព័ន្ធយុវជនអន្តរជាតិបានស្នើសុំសិស្សប៊ែលធីចំនួន៦៤នាក់ ឲ្យទៅចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិឆ្នាំ២០១៨ នៅសាធារណរដ្ឋកូរ៉េ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី២៨ ខែកក្កដា។ ក្នុងឱកាសនេះ ក្រុមសិស្សទាំង៦៤នាក់នឹងបានចូលរួមក្នុងកម្មវិធី ភាពជាអ្នកដឹកនាំការតម្រង់ទិសយុវជនក្នុងសតវត្សរ៍ទី២១ និងសិក្សាពីបរិបទនៃការអប់រំបែបវិទ្យាសាស្រ្តទំនើប។

ជាពិសេសគឺបានទៅទស្សនាស្វែងយល់ពីតំបន់សំខាន់ៗជាច្រើនដូចជា៖ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន តំបន់ប្រវិត្តសាស្រ្ត និងតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ៕

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

(យោងតាម freshnewsasia.com សរុបព័ត៌មានដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤