Trending now

សម្តេចតេជោ ហ៊ុន សែន នឹងទៅចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី

12:02 | 10/06/2019 (យោងតាម rasmeinews.com សរុបព័ត៌មានដោយសំណាង)

យុគសម័យ - សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពី “អន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី” នៅសាធារណរដ្ឋតាជីគីស្ថាន ពីថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០១៩។

ប្រតិភូ​អមដំណើរ​ដោយ​លោក​ឧបនាយក​រដ្ឋ​ម​ន្ត្រៅ ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​សមាជិក​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។​

សម្តេចតេជោហ៊ុនសែន(រូបឯកសារ)

​តប​តាម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី Viktor Orbán សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ហុង​គ្រី ពីថ្ងៃ​ទី​១៣ ដល់​១៤ ​ខែមិថុនា​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួប​សម្តែង​ការ​ ​គួរសម​ដោយឡែក​ពីគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ហុង​គ្រី និង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ហុង​គ្រី លើ​បញ្ហា​ជាច្រើន​សំដៅ​លើកកម្ពស់ និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដែលមាន​ស្រាប់ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​នៅលើ​វេទិកា​ពហុភាគី​នានា​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកសារ​ពីរ​គឺ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង កម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ នឹងត្រូវ​ចុះហត្ថលេខា​។

​ក្រសួងការបរទេស​បាន​បន្តទៀតថា កិច្ចប្រជុំ​កំពូល CICA លើក​ទី​៥ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ និង​មាន​ជំនួប​ទ្វេភាគី​។​

ដោយឡែក ​តប​តាម​ការអញ្ជើញ​របស់លោក Emomali Rahmon ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន និង​ជា​ប្រធាន​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​ស្តីពី​អន្តរសកម្មភាព និង​ ​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (5th CICA Summit) ពី​ឆ្នាំ​២០១៨ ដល់​២០២០ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម 5th CICA Summit ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឌូ​ស្ហា​ន់​បេ សាធារណរដ្ឋ​តាជី​គី​ស្ថាន នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩​។​

នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​មួយ​ដោយ​ ​ផ្តោតលើ​បញ្ហា​គន្លឹះ​ជាច្រើន ដែល​ជាការ​ប្រឈម​រួម​របស់​តំបន់​អាស៊ី និង​ចែករំលែក​ទស្សនៈ​ស៊ីជម្រៅ​ថា អាស៊ី​នឹង​រួមគ្នា​ដោះស្រាយ​បញ្ហា​សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ តាមរយៈ​ការពង្រឹង​ជំនឿ​ទំនុកចិត្ត និង​ទំនាក់ទំនង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក CICA ។
​ក្រៅពី​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក អ៊ី​ម៉ូ​ម៉ាលី រ៉ា​ម៉ុ​ន ប្រធានាធិបតី​តាជី​គី​ស្ថាន និង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​នៃ​ប្រទេសមួយ​ចំនួន​ដែល​អញ្ជើញ​មកពី​ប្រទេស​សមាជិក​ផ្សេងទៀត​។​
CICA គឺជា​វេទិកា​ពហុភាគី​ដែលមាន​វត្ថុបំណង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ ​រដ្ឋ​សមាជិក​របស់ខ្លួន ក្នុង​វិស័យ​មួយចំនួន​ដូចជា សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​អាស៊ី និង​ពិភពលោក ទាំងមូល​។ បច្ចុប្បន្ន សន្និសីទ​នេះ មាន​សមាជិក​អចិ​ន្រៃ្ត​យ៍​ចំនួន ២៦ ប្រទេស ហើយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៅ​ឆ្នាំ​២០១១ ៕

(យោងតាម rasmeinews.com សរុបព័ត៌មានដោយសំណាង)

(យោងតាម rasmeinews.com សរុបព័ត៌មានដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤