Trending now

សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ

19:32 | 05/12/2018

យុគសម័យ - ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ដែលតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិប តេយ្យ ប្រជាមានិតឡាវ លោក Thongloun Sisoulith។


នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ក្រោយជំនួបទ្វេភាគី រវាងសម្ដេចអគ្គម​ហា​សេ​នា​បតី​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Thongloun Sis​o​u​li​th នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡា​វ​ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ​ឆ្នាំ​២​០​១​៨​ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ​ក្រៅពីនេះ​នា​​យករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នា និងប្រគល់ភារកិច្ចឱ្យរដ្ឋ​មន្ត្រី​កា​​រ​​​​បរទេស​នៃ​​ប្រទេស​ទាំងពីរ ធ្វើកិច្ចការងារនេះ ទៅលើពង្រាងពាក់ព័ន្ធ និងបច្ចេកទេ​សដើម្បី​ផ្ញើ​​ជូន​​​ទៅឱ្យភាគីបារាំង ហើយ​នាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរក៏បាន ធ្វើ​លិខិតរួមគ្នា​ទៅ​សុំ​ឱ្យ​ប្រ​ធានាធិបតីបារាំង ដើម្បីស្នើឱ្យជួយផ្ទេរផែនទី បោនខ្នាត១ លើ១០០.០០០ មក ផែនទី UTM ខ្នា​​ត១លើ៥០.០០០។ នៅក្នុងលិខិតនោះដែរក៏ មានស្នើសុំឱ្យជួយផ្ដល់ឯកសារដែលទាក់ទង និ​ង​ផែនទី​សម្រាប់​កា​រ​ដោះស្រាយបញ្ហា រវាងកម្ពុជា និងឡាវ។ ដូច្នេះនាយករដ្ឋមន្ត្រីនៃ​ប្រទេស​ទាំ​​ង​ពីរបានប្រគល់ភារកិច្ចនេះឱ្យ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរឱ្យធ្វើកិច្ចការនេះ​បន្ទា​ន់​។ ចំណុចទី២ បន្តស្នើសុំឱ្យបារាំងជួយផ្ដល់នូវឯកសារនានាដែលទាក់ទង ជា​មួយ​និង​បញ្ហា​ព្រំ​ដែ​ន​កម្ពុជា- ឡាវ ជាពិសេសតំបន់ ១៦ភាគរយ ដែលនៅសេសសល់។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុ​ន​ សែន បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ដ្រីឡាវ ដែល​បាន​ទ​ទួ​លបដិសណ្ឋាកិច្ចសម្ដេច និងគណៈប្រតិភូកម្ពុជា ប្រកបដោយភាពកក់ក្ដៅជាទីបំផុត ហើយ​ស​ម្ដេ​ចសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ កាន់តែមាន​ភា​ព​ប្រសើរឡើងបន្ថែមទៀត។ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sis​o​u​li​th បាន​មាន​ប្រ​សា​សន៍ថា រដ្ឋាភិបាល ក៏ដូចជាប្រជាជនឡាវបានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ សម្តេច​តេ​ជោ មកកាន់ប្រទេស ឡាវនាពេល​នេះ គឺជាកិត្តិយសដ៏ធំធេង​ក្នុងការពង្រឹងនូវទំនាក់​ទំនង​ឡា​​វ-កម្ពុជា ដែលជាមិត្ត ស្និទ្ធស្នាលនិងជាប្រទេសភូមិផងរបងជាមួយ។ លោកនាយក​រដ្ឋ​ម​ន្ត្រី​ឡាវ ក៏បានអបអរសាទរចំពោះសម្តេចតេជោ ដែលបានជាប់ជា នាយករដ្ឋ​មន្រ្តីកម្ពុជា​ជាថ្មីម្ត​ង​ទៀ​​ត ហើយបានជ្រើសរើសប្រទេសឡាវជាប្រទេសទីមួយ ក្នុងតំបន់អាស៊ាន ក្នុងការអញ្ជើញ​ម​ក​​បំពេញទស្សនកិច្ចមុនគេនាពេលនេះ។

គួរបញ្ជាក់ដែរថា ​​ ប្រទេសទាំងពីរ កម្ពុជា-ឡាវ បានភ្ជាប់ទំនាក់ទំនងការទូត​ជាមួយគ្នា នៅ​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ១៩៥៦ ជាប្រទេសដែលមានភូមិផងរបងជាមួយ មានព្រំ​ខ្សែព្រំដែន​រួម​​​គ្នា​ប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេច​តេជោ​នា​​យករដ្ឋមន្រ្តី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ ទៅកាន់ប្រទេសឡាវនៅពេលនេះ គឺ​ដើម្បី​ព​ង្រឹ​ង​ និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ពិ​សេសការខិតខំរួមគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ស​ន្តិ​សុខតាមព្រំដែន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលភាគីទាំងពីរធ្លាប់បាន​ធ្វើកិច្ច​ស​ហ​ប្រតិបត្តិការជាមួយគ្នា កាលពីពេលកន្លងមកឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕


(ប្រភពព័ត៌មាន: www.akp.gov.kh)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤