Trending now

សហរដ្ឋអាមេរិក បានផ្តល់ជំនួយបន្ថែមទៀត ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

13:21 | 28/04/2020 (បូកសរុបដោយឌីណា)

សហរដ្ឋអាមេរិក បានផ្តល់ជំនួយបន្ថែមទំហំ ១,៥លានដុល្លារដល់កម្ពុជា ដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលពិធីនេះធ្វើនៅ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល។

ទិដ្ឋភាពនៃពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យ។ (រូបថត៖ cen.com.khmer)

ឯកឧត្ដម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោកជំទាវ ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង បាន​អញ្ជើញ​ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ពី​ឯកឧត្តម Patrick W.Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

​ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​កម្ពុជា ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋអាមេរិក ដែល​បាន​ផ្ដល់ជំនួយ​ដ៏​ថ្លៃថ្លា​នេះ ដែល​បញ្ជាក់​ពី​ចំណង​សាមគ្គីភាព មិ​ត្ដ​ភាព និង​កិច្ចសហប្រតិបត្ដិការ​ក​ម្ពុ​ជា​-​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​វិធានការ​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​កាន់តែ​ឆាប់រហ័ស ជាពិសេស គឺ​ការ​រំលឹក​ខួប​ទី​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក ឯកឧត្តម W.Patrick Murphy បាន​ថ្លែងថា ចាប់ពី​កម្ពុជា​ទទួលរង​ការផ្ទុះ​មេរោគ​កូ​វីដ​១៩​ដំបូង រហូតដល់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​ដល់​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា សរុប ៣,៥​លាន​ដុល្លារ ក្នុងការ​គ្រប់គ្រង​អ្នកជំងឺ ថែទាំ​អ្នកជំងឺ ការពារ​កុំឱ្យ​មានការ​ឆ្លង ការធ្វើ​ការអង្កេត ការឆ្លើយតប​រហ័ស ផ្តល់​អ្នកជំនាញ​សហរដ្ឋអាមេរិក​ធ្វើការ​បណ្តុះបណ្តាល និង​គាំទ្រ​ដល់​ក្រុម​ឆ្លើយតប​រហ័ស ស្វែងរក​អ្នក​ប៉ះពាល់​ជាដើម ដើម្បី​ជួយ​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​។​

ឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលប្រជាជនកម្ពុជានិងជាពិសេសក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យ ដែលបានទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព​ហើយសង្ឃឹមថាក្នុងរយៈពេលខាងមុខប្រទេសទាំងពីរកម្ពុជា - អាមេរិកនឹងពង្រឹងបន្ថែមទៀតនូវ​កិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងវិស័យសុខាភិបាល។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ថ្លែងថា ជំនួយ​ដែល​សហរដ្ឋអាមេរិក​ផ្តល់​ដល់​កម្ពុជា ជា​ផ្នែក​មួយ​ជួយ​កម្ពុជា​ឱ្យទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ សហរដ្ឋអាមេរិក​ផ្តល់ជំនួយ​ដ៏​សំខាន់ រួមគ្នា​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ពង្រឹងសមត្ថភាព​ធន​ធាន​មនុស្ស​./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤