Trending now

សួនស្នេហ៍ជនបទ ទីលំហែចុងសប្តាហ៍ដ៏ពេញនិយមនៅបន្ទាយមានជ័យ

16:26 | 05/08/2020 (បូកសរុបដោយឌីណា)

ក្រៅពីមានតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនិងទីកន្លែងកម្សាន្តធម្មជាតិជាច្រើននោះទឹកដីដ៏ស៊ីវីល័យនៅទិសពាយព្យជាប់ព្រំប្រទល់កម្ពុជា-ថៃខេត្តបន្ទាយមានជ័យ នៅមានរមណីយដ្ឋានទេសចរណ៍ដែលទើបកែច្នៃដោយដៃកូនកសិកររស់នៅទីនោះឈ្មោះថា តំបន់ទេសចរណ៍ធម្មជាតិកែច្នៃ «សួន ស្នេហ៍ជនបទ» ស្ថិតនៅក្នុងភូមិកូនខ្លា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ សួន ស្នេហ៍ជនបទ គឺជាទីកន្លែងសម្រាកលំហែកាយនាថ្ងៃចុងសប្ដាហ៍ដ៏ពេញនិយម របស់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី។ នេះបើតាមលោក ប៊ុន សុង អ្នកគ្រប់គ្រងទូទៅ របស់រមណីយដា្ននកែច្នៃ សួន ស្នេហ៍ជនបទ។

ទីកន្លែងមួយនៃរមណីយដា្ននកែច្នៃ សួន ស្នេហ៍ជនបទ។ (រូបថត៖ Thmey Thmey.com)

លោក ប៊ុន សុង បាន​ប្រាប់​ថា​៖«​ជា​មធ្យម​មាន​ភ្ញៀវទេសចរ​ប្រមាណ​១០០​នាក់ ទៅ​២០០​នាក់ បាន​មកលេង​កម្សាន្ត​នៅទីនេះ​ចំពោះ​ថ្ងៃ​ធម្មតា​។​ចំណែកឯ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​វិញ អាច​នឹងមាន​ចំនួន​ច្រើនជាង​នេះ​ទ្វេដង​។​»

​លោក​បាន​បន្តទៀតថា ភ្ញៀវ​ភាគច្រើន ជា​អ្នក​មកពី​បណ្ដា​ខេត្ត​ឆ្ងាយៗ និង​មិនសូវមាន​ភ្ញៀវ​បរទេស​នោះទេ​។ ប៉ុន្តែ​មុនពេល​កូ​វីដ​-១៩​មកដល់ សួន​ស្នេហ៍​ជនបទ ធ្លាប់មាន​ជនបរទេស​មកលេង​ក​ម្សា​ន្ត​ច្រើន មិន​ចាញ់​ភ្ញៀវ​ខ្មែរ​នោះឡើយ​។

​ក្រៅតែពី​សម្រស់​ដ៏​ស្រស់ត្រកាល ទេស​ភាពល្អ​ត្រជាក់​ភ្នែក សួន​នេះ​មាន​ផ្ដល់​សេវាកម្ម​ច្រើន​ប្រភេទ​ដល់​ភ្ញៀវទេសចរ​ដូចជា សេវាកម្ម​ចំណីអាហារ ទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ ហើយ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ការផ្ដល់​សេវាកម្ម​ថត Pre-wedding សម្រាប់​គូស្នេហ៍​ទៀតផង​។​

ទេស​ភាពល្អ​ត្រជាក់​ភ្នែក។ (រូបថត៖ Thmey Thmey.com)

ការ​តុប​តែង​ដ៏​ត្រជាក់​ភ្នែក​ដូច្នេះ​បាន​ប្រែ​ក្លាយ​អតីត​ដី​ខ្ពង់​រាប​ជំរាល​ភ្នំ​មួយ​នេះ​ក្លាយ​ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឆ្លង​កាត់​ខេត្ត​នោះ​ចូល​ទៅ​ទស្សនា​កម្សាន្ត​និង​ភ្លក្ស​រសជាតិ​អាហារ​ស្រែ មាន់ និង​ត្រី​ស្រស់ៗ​ពី​ស្រះ​ធម្មជាតិ ពុំ​មាន​លស់​ថ្ងៃ​ឡើយ​។ រមណីយដ្ឋាន​នេះ​លេច​រូប​រាង​ដំបូង​ក្រោម​រូបភាព​ជា​កន្លែង​កម្សាន្ត​របស់​គ្រួសារ​ឯកជន​មួយ​នៅ​ឆ្នាំ​២០០៦ នៅ​លើ​ផ្ទៃ​ដី​ចំនួន​មិន​ដល់ ១​ ហិកតា​។

តំបន់​ទេសចរណ៍ធម្មជាតិ​បែប​កែច្នៃ។ (រូបថត៖ Thmey Thmey.com)

​បើតាម​ក្រសួងទេសចរណ៍ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​តំបន់​ទេសចរណ៍​ច្រើន​ប្រភេទ រួមមាន តំបន់​ទេសចរណ៍ធម្មជាតិ​បែប​កែច្នៃ និង​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ ក្នុងនោះ ប្រាសាទបន្ទាយឆ្មា បារាយណ៍​បុណ្យ និង​អាង​ជើងគ្រុស​ដែលជា​តំបន់​មាន​សក្ដានុពល​ជាងគេ​ក្នុង​ខេត្ត​នេះ​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤