Trending now

រដូវវស្សា​ឆ្នាំនេះនៅកម្ពុជា​ចាប់ផ្តើម​លឿន​ជាង​ឆ្នាំមុន

21:31 | 18/04/2020

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា រដូវវស្សា​នៅក្នុង​ឆ្នាំ​២០២០ អាច​នឹង​ចូល​មកដល់​លឿន​ជាង​ឆ្នាំ​២០១៩ ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ​។ ជា​ប្រក្រតី​រដូវវស្សា តែង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែឧសភា​។ ទន្ទឹមនឹងនេះ នៅក្នុង​ខែឧសភា និង​មិថុនា អាច​កើតមាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន​។ ដោយឡែក​នៅក្នុង​ខែសីហា និង​ខែកញ្ញា ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ​បានល្អ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម ទៅ​ច្រើន​។ តែ​ខេត្ត​មួយចំនួន​នៅ​ទី​ទំនាប​ជាប់ ឬ​ក្បែរ​តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប និង​តំបន់​ជាប់​នឹង​ផ្លូវ​ទឺ​ក អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​ផងដែរ​។​

តំបន់មួយនៅជនបទកម្ពុជា។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ចាប់ពី​ខែមេសា រហូតដល់​ខែតុលា​ឆ្នាំ​២០២០ បាតុភូតធម្មជាតិ​ដែលមាន​ឥទ្ធិពល​មកលើ​អាកាសធាតុ​កម្ពុជា មាន​បាតុភូត Neural ចំនួន​៦០​ភាគរយ បាតុភូត El Nino ១០​ភាគរយ និង​បាតុភូត La Nina ៣០​ភាគរយ នៅក្នុង​ខែឧសភា​។ នេះ​បើតាម​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២ សម្រាប់​ឆ្នាំ​២០២០ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​១៤ ខែមេសា​នេះ​។

​ក្រសួង​ធនធានទឹក បញ្ជាក់ទៀតថា រដូវវស្សា​ឆ្នាំ​២០២០​នេះ នឹង​ចូល​មកដល់​លឿន​ជាង​ឆ្នាំមុន ដែលជា​ទូទៅ​តែង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែឧសភា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម ទៅ​បង្គួរ​ដែល​ស្មើ ឬ​លើ​មធ្យមភាគ​ច្រើន​ឆ្នាំ​។ ចំណែក​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នឹង​អាច​បន្ត​កើតមាន​ច្រើន​នៅក្នុង​ខែឧសភា និង​ខែមិថុនា​។ នេះ​បើតាម​ធនធានទឹក​។

​នៅក្នុង​ខែសីហា និង​ខែកញ្ញា ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ​បានល្អ លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម ទៅ​ច្រើន​។ ក្នុងនោះ​ខេត្ត​មួយចំនួន​នៅ​ទី​ទំនាប​ជាប់ ឬ​ក្បែរ​តំបន់​ជួរ​ភ្នំ តំបន់​ខ្ពង់រាប និង​តំបន់​ជាប់​នឹង​ផ្លូវទឹក អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង​ផងដែរ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក​ដដែល ដោយ​បន្ត​បញ្ជាក់ថា រដូវវស្សា អាច​បញ្ចប់​នៅក្នុង​សប្តាហ៍​ទី ២​នៃ​ខែវិច្ឆិកា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច ទៅ​បង្គួរ​។

​ក្រសួង​ធនធានទឹក បញ្ជាក់ទៀតថា កូន​រដូវប្រាំង អាច​នឹង​កើតមាន​នៅក្នុង​សប្តាហ៍​ទី​២ នៃ​ខែកក្កដា រហូតដល់​ដំណាច់ខែ​កក្កដា ឆ្នាំ​២០២០​។ ខណៈ​ក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​អាច​នឹងមាន​ព្យុះ​កើតឡើង​ពី​២៤-២៦ ក្នុងនោះ នៅក្នុង​មហា​ស​មុ​ទ្ឬ​ប៉ាស៊ីហ្វិក និង​ពី​៤-5 ព្យុះ ដែល​កើត​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​៕

(ប្រភពព័ត៌មាន: thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤