Trending now

ព្រះករុណា ព្រះមហាក្សត្រ ចម្រើន​ព្រះជន្ម​គម្រប់​៦៧ យាង​ចូល​៦៨​ព្រះវស្សា​

16:36 | 14/05/2020

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ចម្រើន​ព្រះជន្ម​គម្រប់​៦៧ យាង​ចូល​៦៨​ព្រះវស្សា នា​ថ្ងៃ​ព្រហស្បតិ៍ ៨រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​។​


ខាងក្រោម នេះ ជា ព្រះរាជ ជីវប្រវត្តិ សង្ខេប របស់ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ៖

១៩៥៩-១៩៦២ - សិក្សា​នៅ​សាលាបឋមសិក្សា នរោត្តម វិទ្យាល័យ ដេ​កាត ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​
១៩៦២-១៩៦៧ - សិក្សា​នៅ​សាលាបឋមសិក្សា និង​មធ្យមសិក្សា នៅ វិទ្យាល័យ​ប្រាគ (​ឆេ​កូ​ស្លូ​វ៉ា​គី​)

១៩៦៧-១៩៧១ - សិក្សា​ផ្នែក​សិល្បៈ របាំ -​តូរ្យតន្ត្រី - ល្ខោន នៅ វិទ្យាស្ថាន អភិរក្ស​ជាតិ​ប្រាគ​
១៩៧០ - មធ្យមសិក្សាប័ត្រ​នៅ​ប្រាគ (​និទ្ទេស​ល្អ​ណាស់​)

១៩៧១ - ជ័យលាភី​លេខ​១​ផ្នែក​របាំ​បុរាណ​នៅ​វិទ្យាស្ថាន​អភិរក្ស​ជាតិ​ប្រាគ​
១៩៧១-១៩៧៥ - សិក្សា​នៅ​សកល​វិទ្យាល័យ​បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាគ​

១៩៧៥ - បរិញ្ញាប័ត្រ​ជាន់ខ្ពស់​នៃ​បណ្ឌិតសភា​ផ្នែក​សិល្បៈ​តន្ត្រី​ប្រាគ​
១៩៧៥ - ព្រះរាជ​និពន្ធ​និក្ខេបបទ​ស្តីពី​ទស្សនៈ និង​ការគ្រប់គ្រង​សាលា​សិល្បៈ​នៅ​កម្ពុជា​

១៩៧៥-១៩៧៦ - ឧ​ត្ត​ម​សិក្សា​ខាង​ផ្នែក​ភាពយន្ត​នៅ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ ( កូរ៉េខាងជើង )
១៩៧៦-១៩៧៩ - ជាប់​ក្រោម​ការឃុំ​ឃាំង​របស់​ខ្មែរក្រហម​ជាមួយ​ព្រះ​វ​រាជបិតា និង​ព្រះវររាជ​មាតា និង​ព្រះអនុជ​សម្តេច នរោត្តម ន​រិ​ន្ទ្រៈ​ពង្ស​

១៩៧៩-១៩៨០ - ព្រះ​លេខា​ផ្ទាល់ ព្រះវររាជបិតា ក្នុងពេល ព្រះអង្គ​គង់ប្រថាប់ នៅ​សាធារណរដ្ឋ ប្រជាមានិត ចិន​
១៩៨១-២០០០ - សាស្ត្រាចារ្យ​ផ្នែក​របាំ​បុរាណ និង​ផ្នែក​គរុកោសល្យ​សិល្បៈ​នៅ​វិទ្យាស្ថាន​អភិរក្ស Marius Petipa, Gabriel Faure និង W.A.Mozart នៅ​ក្រុងប៉ារីស​

១៩៨៤-១៩៨៨ - ប្រធាន​សមាគម​របាំ​ខ្មែរ​នៅ​ប្រទេស​បារាំង និង​ជា​អគ្គនាយក និង​ជានា​យក​សិល្បៈ​នៃ​ក្រុម​របាំ​បា​ឡេ “DEVA” ។​
១៩៨៨-១៩៩៣ - អគ្គនាយក និង​ជានា​យក​សិល្បៈ​នៃ​សាជីវកម្ម ខេមរភូមិន្ទ ភាពយន្ត “ ខេមរា ភាពយន្ត ”​។ ព្រះករុណា​នរោត្តម សីហមុនី ទ្រង់​បាន​បង្កើត​ស្នា​ព្រះ​ហ​ស្ថ នូវ​ខ្សែភាពយន្ត របាំ​បា​លេ​ចំនួន​ពីរ រឿង​១.” សុ​បិ​ន្ត ” ២. “ ធាតុ​ទាំង​៤” ។​

១៩៩២-១៩៩៣ - ជ្រើសតាំង​ជា​ឯកច្ឆន្ទ ជា​តំណាង​អចិន្ត្រៃយ៍​នៃ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ ដោយ​ក្រុម​ប្រឹក្សាជាតិ​ជាន់ខ្ពស់​នៃ​កម្ពុជា​
១៩៩៣-២០០៤ - ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ​

២០០៤ - សមាជិក​ក្រុមប្រឹក្សា​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង (Organisation Internationale de la Francophonie)
ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៩៩៤ - ព្រះមហាក្សត្រ​ប្រោស​ប្រទាន​ដំឡើង​ព្រះ​គោ​រម្យ​ងារ​ជា​សម្តេចក្រុមឃុន​

ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០០៣ - ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តែងតាំង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​
ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០០៤ - ព្រះមហាក្សត្រ​ប្រោស​ប្រទាន​តម្លើង ព្រះ​គោ​រម្យ​ងារ​ជាស​ម្តេច​ព្រះបរមនាថ​

ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០០៤ - ព្រះអង្គ ត្រូវបាន សមាជិក ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើស ជា ឯកច្ឆន្ទ ជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។​
ថ្ងៃទី ២៩ តុលា ២០០៤ - ឡើងគ្រងរាជសម្បត្តិ បន្តពីសម្តេច ព្រះវររាជបិតា នរោត្តម សីហនុ ៕

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាននិងរូបថត៖ thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស