Trending now

ប្រាសាទ​ចុង​ស្រុក​ខេត្ត​ព្រៃវែង បង្កប់​រឿង​រ៉ាវ​ចម្លែក​ច្រើន តែ​មិន​សូវ​មាន​អ្នក​ស្គាល់

13:14 | 08/08/2020 (សរុបដោយ ហេង វុធ្ធី)

ប្រាសាទចុងស្រុក​មានទីតាំងស្ថិតនៅភូមិចុងស្រុក ឃុំចុងស្រុក ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានចំងាយប្រហែល ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ ប្រាសាទ​នេះ​មាន​បន្សល់​នូវ​ប្រាសាទ​មួយ​ទ្រុឌទ្រោម​បាក់បែក​ធ្វើ​អំពី​ឥដ្ឋ និង ថ្មភក់ កសាងឡើងនៅសតវត្សទី៧។ ប្រាសាទនេះមានទីតាំងនៅលើដីទួលខ្ពស់មួយ ដែលដុះព័ទ្ធជុំវិញទៅដោយចំការត្នោត និង ដើមគគី។ នៅក្នុងប្រាសាទនេះគេឃើញមាននៅសល់រូបព្រះគោមួយអង្គធ្វើអំពីថ្មភក់ ជាប្រភេទពោធិសាត់មួយដ៏មានអំនាចខ្លាំងពូកែនាសម័យនោះដែរ។

​​

ប្រាសាទ​ចុង​ស្រុក​ខេត្ត​ព្រៃវែង

ប្រាសាទ​ចុង​ស្រុក (អ្នក​ស្រុក​ហៅ​ព្រៃ​ដើម​ស្រុក ឬ​ប្រធាតុ​) ស្ថិត​នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង។ ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ ធ្លាប់​មាន​រឿង​រ៉ាវ​ចម្លែក​ជា​ច្រើន​កើត​ឡើង ប៉ុន្តែ​មិន​សូវ​មាន​អ្នក​បាន​ដឹង បាន​ស្គាល់​ឡើយ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​សភាព​ស្ងាត់​ជ្រងំ​នៅ​ថ្ងៃ​ធម្មតា និង​មាន​មនុស្ស​មួយ​ចំនួន​តូច​បាន​ទៅ​លេង​នៅ​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ។

ប្រាសាទ​ចុង​ស្រុក មាន​ចម្ងាយ​ប្រហែល ៣៨គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ព្រៃវែង​។ ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌ​ទ្រោម បាក់បែក ធ្វើ​ពី​ឥដ្ឋ និង ថ្ម​ភក់ កសាង​ឡើង​នៅ​សតវត្យរ៍ទី៧។ មាន​សមិទ្ធផល​មួយ​ចំនួន បាន​កសាង​ឡើង​នៅ​ទីនេះ ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ពាក់ព័ន្ធ និង​មាន​បុរសចំណាស់​ម្នាក់​នៅ​មើល​ការ​ខុស​ត្រូវ។

ប្រាសាទ​ចុង​ស្រុក​ខេត្ត​ព្រៃវែង

បុរស​ចំណាស់​ឈ្មោះ ធី ដែល​នៅ​មើល​ថែ​ប្រាសាទ​ចុង​ស្រុក បាន​និយាយ​ថា ដំបូង​ឡើយ​គ្មាន​អ្នក​ស្គាល់​ប្រាសាទ​នេះ​ទេ ហើយ​អ្នក​បាន​ឃើញ​តួ​ប្រាសាទ​បែរ​នាំ​គ្នា​គិត​ថា​ជា​ចេតិយ​ទៅ​វិញ។ មនុស្ស​ជា​ច្រើន​បាន​នាំ​គ្នា​យក​សាកសព ទៅ​កប់​ជុំ​វិញ​ប្រាសាទ ព្រោះ​គិត​ថា​ជា​កន្លែង​កប់​ខ្មោច។ នៅ​អំឡុង​ទសវត្ស​ឆ្នាំ​៩០ ប្អូន​ប្រុស​របស់​លោក ដែល​ជឿ​ជាក់​លើ​តំបន់​នេះ​ថា​ស័ក្ដិសិទ្ធិ បាន​ហៅ​លោក​ឲ្យ​មើល​ថែ រួច​ចាប់​ផ្ដើម​កសាង​សមិទ្ធផល​នានា និង​ហាម​ឃាត់​លែង​ឲ្យ​គេ​កប់​ខ្មោច​ត​ទៅ​ទៀត។

ប្រាសាទ​ចុង​ស្រុក​ខេត្ត​ព្រៃវែង

បុរសចំណាស់បាន​បន្ត​ថា ធ្លាប់​មាន​រឿង​រ៉ាវ​ចម្លែក​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ប្រាសាទ​ចុង​ស្រុក​នេះ។ កាល​អំឡុង​ឆ្នាំ​២០០១ ពេល​ដែល​កសាង​សមិទ្ធផល​បាន​មួយ​ចំនួន លោក​​បាន​រៀប​ចំ​ពិធី​បុណ្យ​ធំ​មួយ ដោយ​មាន​អ្នក​ស្រុក​ចូល​រួម​យ៉ាង​ច្រើន។ ពេល​នោះ មាន​អភូតហេតុ​ចម្លែក​កើត​ឡើង គឺ​ម៉ាស៊ីន​ដែល​កំពុង​កំពុង​ឆេះ​ស្រួល បែរ​ជា​រក​កល់​ចង់​រលត់ ឯ​មេឃ​ប្រែ​ជា​ខ្មៅ​ខ្លាំង។

អ្នក​ស្រុក​គ្រប់​គ្នា បាន​មើល​ឃើញ​ដង​ទង់​ជា​ច្រើន​មាន​ពន្លឺ​ហោះ​មក​ជិត​ស្រះ​ទឹក។ មួយ​សន្ទុះ​ធំ​ទើប​ប្រែ​មក​ជា​ធម្មតា​វិញ។ ដោយសារ​លោក​គិត​ថា​មាន​ព្រលឹង​នៅ​វិល​វល់ ទើប​សម្រេច​ចិត្ត​កសាង​រូប​សំពៅ​មួយ នៅ​ទល់​មុខ​ប្រាសាទ ដើម្បី​ចម្លង​ព្រលឹង​ទាំង​នោះ។ សព្វ​ថ្ងៃ រូប​សំពៅ​នោះ បាន​ក្លាយ​ជា​កន្លែង​បន់​ស្រន់​របស់​អ្នក​ស្រុក​ផង​ដែរ។

ប្រាសាទ​ចុង​ស្រុក​ខេត្ត​ព្រៃវែង

លោក ធី បាន​រៀប​រាប់​ទៀត​ថា ប្រាសាទ​ចុង​ស្រុក​ហាក់​ដូច​ជា​បារមី​ថែ​រក្សា ព្រោះ​ល្បី​ថា កាល​សម័យ​សង្គ្រាម មាន​គេ​ចង់​កម្ទេច​ប្រាសាទ​នេះ​​ចោល។ ពេល​នោះ គេ​បាន​ព្យាយាម​កាត់​ដើម​ឈើ​ធំ​មួយ ឲ្យ​រលំ​ទៅ​លើ​ប្រាសាទ ប៉ុន្តែ​រៀប​នឹង​រលំ បែរ​ជា​មាន​ប្រចៀវ​មួយ​ហ្វូង​ធំ ហើរ​ជុំវិញ​ដើម​ឈើ ៣ជុំ ធ្វើ​ឲ្យ​ដើម​ឈើ​នោះ ប្ដូរ​ទិស​រលំ​ខុស​ប្រាង្គ​ប្រាសាទ​វិញ។

​សមិទ្ធផល​ទាំង​អស់​នៅ​ប្រាសាទ​ចុង​ស្រុក ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​អ្នក​មាន​ជំនឿ និង​អ្នក​មាន​ចិត្ត​បុណ្យ​ជួយ។ លោក​ ធី បាន​ប្រាប់​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មាន​អ្នក​បួស​ម្នាក់​បាន​ដើរ​តាំង​ពី​ភ្នំ​ឧត្តុង្គ​ទៅ​សុំ​សម្រាក​នៅ​ប្រាសាទ​ចុង​ស្រុក។ ពេល​នោះ លោក​បាន​និយាយ​ប្រាប់​​ថា ចង់​ស្ដារ​ស្រះ​ទឹក២ មុខ​ប្រាសាទ ហើយ​អ្នក​បួស​នោះ​ក៏​​មិន​បាន​ឆ្លើយ​តប​អ្វី​ដែរ។ ក្រោយ​ពេល​លាចាក​សិក្ខាបទ អ្នក​បួស​នោះ​បាន​ទៅ​ជួយ​ស្ដារ​ស្រះ​ទឹក​ទាំង២ ធ្វើ​ឲ្យ​លោក​​នឹង​ស្មាន​មិន​ដល់​ថា​គេ​ជា​អ្នក​មាន​យ៉ាង​នេះ​ឡើយ៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤