Trending now

ឈ្វេងយល់ពីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌របស់ពុទ្ធសាសនិកជនគ្រប់រូប‌ទូទាំងពិភពលោក

08:47 | 06/05/2020 (សរុបដោយ ហេង វុធ្ធី)

វិសាខបូជា‌ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត‌‌‌ ថ្ងៃខួបត្រាស់ដឹង‌‌ និង‌ថ្ងៃខួបចូលបរិនិពា្វន‌‌ របស់ព្រះសមណគោត្ត‌ម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។‌ អភិលក្ខិត‌សម័យទាំងបីនេះ‌‌ កើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខតែមួយ‌ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

វិសាខបូជា‌ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត‌‌‌ ថ្ងៃខួបត្រាស់ដឹង‌‌ និង‌ថ្ងៃខួបចូលបរិនិពា្វន‌‌ របស់ព្រះសមណគោត្ត‌ម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង

ថ្ងៃ១៥‌កើត‌ ខែវិសាខ‌ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌មួយ‌ ដែលពុទ្ធសាសនិកជនគ្រប់រូប‌ទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា តែងប្រារព្ធរំលឹកជារៀងរាល់‌ឆ្នាំ‌ តាមរយៈពិធីបុណ្យប្រ‌ពៃណី‌ពុទ្ធសាសនា វិសាខបូជា។

វិសាខបូជា‌ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត‌‌‌ ថ្ងៃខួបត្រាស់ដឹង‌‌ និង‌ថ្ងៃខួបចូលបរិនិពា្វន‌‌ របស់ព្រះសមណគោត្ត‌ម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។‌ អភិលក្ខិត‌សម័យទាំងបីនេះ‌‌ កើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខតែមួយ‌ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

ពិសាខបូជា ជា​ពិធី​សំខាន់​មួយ​ក្នុង​ពុទ្ធសាសនា ដែល​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​រំឭក​ដល់​ព្រឹត្តិការណ៍​៣​៖

១. រំឭក​ដល់​ថ្ងៃ​ព្រះពុទ្ធ​ប្រសូត ដោយ​ព្រះពុទ្ធ​បាន​ប្រសូត​នៅ​ថ្ងៃ​សុក្រ ១៥ កើត ខែ​ពិសាខ ឆ្នាំ ច​​ មុន​គ្រិស្តសករាជ ៦២៣ ឆ្នាំ​។

២. រំឭក​ដល់​ថ្ងៃ​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង ព្រះពុទ្ធ​បាន​ត្រាស់​ដឹង​នៅ​ថ្ងៃ​ពុធ ១៥ កើត ខែ​ពិសាខ ឆ្នាំ រកា មុន​គ្រិស្តសករាជ ៥៨៨ ឆ្នាំ​។

៣. រំឭក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ចូល​បរិនិព្វាន ក្នុង​ព្រះជន្ម ៨០​វស្សា គឺ​ព្រះពុទ្ធ​ចូល​និព្វាន​នៅ​ថ្ងៃ​អង្គារ ១៥​កើត ខែ​ពិសាខ ឆ្នាំ ម្សាញ់​មុន​គ្រិស្តសករាជ ៥៤៣ ឆ្នាំ​។

បន្ទាប់​ពី​ព្រះពុទ្ធ​សមណគោតម​បរិនិព្វាន​ទៅ​បាន​ជាង ២០០ ឆ្នាំ​ហើយ​ក្ដី​ក៏​គេ​ពុំ​ទាន់​ឃើញ​មាន​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិសាខបូជា​នៅ​ឡើយ​។ បើ​តាម​សៀវភៅ ព្រះរាជ​ពិធី​ទ្វាទស​មាស ដែល​ជា​ការ​បោះពុម្ព​ផ្សាយ​របស់​វិទ្យាស្ថាន ពុទ្ធ​សាសន​បណ្ឌិត្យ ក្នុង​គ្រិស្តសករាជ ១៩៥១ បាន​​កត់​សម្គាល់​ថា ​ព្រះ​បន្ទាប់​ពី​ព្រះពុទ្ធ​ទ្រង់​បាន​បរិនិព្វាន​អស់​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំ​ទៅ​ហើយ ទើប​គេ​សង្កេត​ឃើញ​បុណ្យ​វិសាខ​បូជា​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។


ពីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌របស់ពុទ្ធសាសនិកជនគ្រប់រូប‌ទូទាំងពិភពលោក

ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិបានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី ១៥ធ្នូ ១៩៩៩ មកម្ល៉េះដែលជាការទទួលស្គាល់ជាសកលអំពី ការចូលរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងពិភពលោកជាងពីរពាន់ប្រាំមួយរយឆ្នាំមកនេះ ហើយនិងកំពុងបន្តនូវការចូលរួមចំណែកលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។ ការិយាល័យអង្គការសហប្រជាជាតិគ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សំរាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ។

ជាធម្មតាក្នុងថ្ងៃនេះ ប្រជាពុទ្ធសាសនិកជនតែងតែធ្វើដំណើរទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែរប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំលឹកសរសើរ ការស្តាប់ធម្មទេសនា និង ការសាកសួរធម៌ សាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរហើយ ព្រោះបាននូវអានិសង្សដែលកើតមកពីការធ្វើទាន រក្សាសីល ធ្វើសមាធិជាដើម។ ប៉ុន្តែ អ្វីដែលប្រជាពុទ្ធបរិស័ទគួរបានទទួលផលប្រយោជន៍ ឲ្យកាន់តែពិសេសនោះ គឺការដែលប្រជាពុទ្ធបរិស័ទគប្បីយល់ឲ្យកាន់តែបានច្បាស់ថែមទៀត អំពីសារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្ត និង អនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ឲ្យបានសមនឹងការបានអញ្ជើញទៅចូលរួមពិធីបុណ្យនៅឯវត្ត។

ការរំលឹកដល់ថ្ងៃវិសាខបូជា គួរតែជាការសួរដើម្បីរកចម្លើយថា «តើថ្ងៃខួបកំណើតរបស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើថ្ងៃខួបការត្រាស់ដឹងរបស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើថ្ងៃខួបបរិនិព្វាន (មរណភាព) របស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើយើងនឹងបានប្រយោជន៍ពីការរំលឹកនេះម្តេចខ្លះ សម្រាប់យកមកផ្ទះវិញ?»

ពីបុណ្យវិសាខបូជា ដែលជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌របស់ពុទ្ធសាសនិកជនគ្រប់រូប‌ទូទាំងពិភពលោក


ពួកយើងតែងគិតថា វិសាខបូជាមានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយការបូជាក៏មានមួយឆ្នាំតែម្តងដែរ។ តាមការពិត ព្រះពុទ្ធអង្គលោកបានត្រាស់ថា ការបូជាដែលល្អជាទីបំផុត ការបូជាដ៏ឧត្តមនោះ គឺការយកព្រះធម៌មកបដិបត្តតាម ហើយជាការបូជាដោយពុំចាំបាច់ចំណាយទ្រព្យសម្បត្តិឡើយ។

វិសាខបូជា មានរាល់ថ្ងៃ៖ ការរំលឹកដល់ខួបកំណើតព្រះពុទ្ធអង្គ ខួបនៃការត្រាស់ដឹង និងខួបនៃការចូលព្រះនិព្វាន របស់ព្រះពុទ្ធអង្គ ក៏គួរមានរាល់ថ្ងៃដែរ។ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំសុំយកព្រះពុទ្ធជាទីសរណៈ ជាទីនឹករលឹក ជាពាក្យដែលយើងតែងសូត្រ គឺយើងត្រូវយកជាទីពឹងរាល់ថ្ងៃ ថ្វីត្បិតយើងត្រូវថាតាមព្រះសង្ឃតែ៣ដងក្តី។ យើងអាចយកអត្ថន័យនៃបុណ្យវិសាខបូជា មកធ្វើជាមគ្គុទេសក៍សម្រាប់ជីវិតយើងរាល់ថ្ងៃបាន ដូច្នេះ៖

១. ថ្ងៃប្រសូត្រ៖ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយ បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានពោជ្ឈ័ង្គទាំង៧ តាមផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបានសម្រេចរួចមកហើយ។

២. ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួននិងមនុស្សជាតិ និងចែកចាយការសម្រេច និងវិធីដែលនាំឲ្យសម្រេចគោលដៅនោះ ដល់មនុស្សជាតិទូទៅ។

៣. ថ្ងៃបរិនិព្វាន៖ សេចក្តីស្លាប់គឺជាធម្មជាតិរបស់សព្វមនុស្សសត្វ។ ក្នុងឋានៈជាមនុស្ស មុននឹងស្លាប់ គប្បីមានមរតកណាមួយដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិដ្ឋាន ឲ្យស្ថិតស្ថេរយូរអង្វែងតទៅ។

នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក្នុងឋានៈជាពុទ្ធសាសនិក យើងត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឲ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឲ្យបានជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឲ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយ ឲ្យបានទូលំទូលាយតរៀងទៅ៕

នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បុណ្យ​វិសាខបូជា​ចាប់​ផ្ដើម​ប្រារព្ធ​ឡើង​នៅ​គ្រប់​វត្តអារាម​ទូទាំង​នគរ ក្នុង​រជ្ជកាល​ព្រះបាទ​ហរិរក្សរាមា​អង្គ​ដួង​ពេល​ដែល​ព្រះ​អង្គ​បាន​លើក​ទីក្រុង​មក​តាំង​នៅ​ភ្នំពេញ ក្នុង​ពុទ្ធ​សករាជ ២៤០៨ គ្រិស្តសករាជ ១៨៦៥​។ ពិធី​នេះ​ក៏​តាំង​ប្រារព្ធ​ឡើង​ជា​ទំនៀម​ពុទ្ធបរិស័ទ​ខ្មែរ​រហូត​មក​។ នេះ​បើ​តាម​ការ​កត់ត្រា​ក្នុង​សៀវភៅ ព្រះរាជ​ពិធី​ទ្វាទស​មាស៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤