Trending now

ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ស្រស់ត្រកាលនៅកំពង់ស្ពឺ ល្អបំផុតសម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង

14:05 | 02/12/2020

ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងទទួលចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសយុវវ័យ ដែលចូលចិត្តដំណើរផ្សងព្រេងក្នុងព្រៃភ្នំ។

ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ស្រស់ត្រកាលនៅកំពង់ស្ពឺ ល្អបំផុតសម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង

ខ្នងផ្សាជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពុងស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សា ជាតំបន់មួយដែលសម្បូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ប្រសិនបើលោកអ្នកចង់ឃើញទេសភាពកាន់ស្រស់ត្រកាល យើងគួធ្វើដំណើរពេលព្រឹកព្រលឹម ដើម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងខ្មួរខ្មាញ់។ ចំណែកឯពេលល្ងាចយើងអាចទស្សនាថ្ងៃលិច ពីលើខ្នងភ្នំផងដែរ។

សូមជម្រាបផងដែរថា ការធ្វើដំណើរទៅកាន់ភូមិសហគមន៍ខ្នងផ្សា ដើម្បីធ្វើដំណើរទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យើងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ ១គីឡូ យើងនឹងឃើញផ្លូវបត់ឆ្វេង ដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅឱរ៉ាល់ រួចបត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យើងនឹងទៅដល់រង្វង់មូលឱរ៉ាល់ ហើយត្រូវបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូ ដោយជិះកាត់រមណីយដ្ឋានតេទឹកពុះ នោះយើងនឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា។

ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ស្រស់ត្រកាលនៅកំពង់ស្ពឺ ល្អបំផុតសម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង

ការធ្វើដំណើរទៅកាន់កំពូលភ្នំ ដើម្បីឡើងភ្នំខ្នងផ្សា គឺត្រូវឱ្យយើងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិ ដើម្បីស្រង់ឈ្មោះអ្នកឡើងភ្នំ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ហើយតម្រូវឱ្យមន្ត្រីបរិស្ថានទៅជាមួយដើម្បីមើលការខុសត្រូវ និងការពារផងដែរ។ មួយទៀត គឺអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ពួកគាត់នឹងជួយស្ពាយឥវ៉ាន់ និងដាំស្លរឱ្យយើងញាំផងដែរ។ ការធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ យើងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង។ បន្ទាប់មកត្រូវដើរដោយថ្មើរជើងឡើងភ្នំ តាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាបនិងទួល សម្រាប់អ្នកដើរលឿនល្មម និងមិនសូវឈប់សម្រាក អាចចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលើសពីនេះទើបទៅដល់កំពូលភ្នំ។

ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ស្រស់ត្រកាលនៅកំពង់ស្ពឺ ល្អបំផុតសម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង

គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់ ១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វើដំណើរ យើងអាចច្រកទឹកសម្រាប់ញាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ។ ការសម្រាកនៅលើកំពូលភ្នំយើងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដើម្បីការពារជ្រាបទឹកភ្លៀង ឬសន្សើម។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះ ពេលយប់គឺត្រជាក់ខ្លាំងណាស់៕

(ប្រភពព័ត៌មាន: tnaot)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤