Trending now

ក្រសួងទេសចរណ៍ ប្រាប់ឲ្យប្រតិបត្តិករពង្រឹងគុណភាពសេវាកម្ម និងត្រៀមខ្លួនទទួលភ្ញៀវ ក្រោយចប់វិបត្តិកូវីដ-១៩

15:14 | 12/05/2020 (បកប្រែដោយឌីណា)

ក្រសួងទេសចរណ៍ បានស្នើឲ្យប្រតិបត្តិទេសចរណ៍ទាំងអស់ ត្រៀមលក្ខណៈឲ្យស្រេចបាច់ ដើម្បីទទួលភ្ញៀវទេសចរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩បញ្ចប់ តាមរយៈការពង្រឹងគុណភាពសេវាកម្ម អនាម័យ និងផលិតផលទេសចរណ៍របស់ខ្លួន។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ (រូបថត៖ thmey thmey.com)

ក្រសួង បាន​ប្រាប់​ឲ្យ​ម្ចាស់​សណ្ឋាគារ ពិសេស​សណ្ឋាគារ​ដែល​ដំណើរការ​អាជីវកម្ម​លើសពី​១០​ឆ្នាំ យក​ពេលវេលា​នេះ​មក​ជួសជុល និង​កែលម្អ​ទីតាំង​ខ្លួន​ឡើងវិញ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ការវាយតម្លៃ​លើ​ចំណាត់ថ្នាក់​សណ្ឋាគារ និង​សេវាកម្ម​ការ​ស្នាក់នៅ​។​

​ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​សណ្ឋាគារ គឺ​ក្រសួងទេសចរណ៍​ទាមទារ​ឲ្យ​ម្ចាស់​សណ្ឋាគារ​នីមួយៗ មាន​ភាពជឿជាក់​លើ​ការផ្តល់​សេវាកម្ម សម្ភារ គ្រឿង​បំពាក់ និង​ការរៀបចំ​ស​ណ្ឋា​រ​កិច្ច ឲ្យ​បានល្អ ដែល​ស្របទៅតាម​និយាម​អន្តរជាតិ​។ លក្ខខណ្ឌ​ដែល​អាច​ឲ្យ​ម្ចាស់​សណ្ឋាគារ​ទទួលបាន​ចំណាត់ថ្នាក់​សណ្ឋាគារ ម្ចាស់​សណ្ឋាគារ​អាច​សាកល្បង​តាមរយៈ​www.cambodiatourismrating.org/kh​។​

​រយៈពេល​៤​សប្តាហ៍​ហើយ ដែល​កម្ពុជា​ពុំមាន​ករណី​ឆ្លង​ថ្មី នៃ​ជំងឺ​កូ​វីដ​-១៩​។ ដ្បិតតែ​ស្ថានភាព​ហាក់​ធូរស្រាល ប៉ុន្តែ​ក្រសួងទេសចរណ៍ នៅតែ​បន្ត​អនុវត្ត​យុទ្ធនាការ​«Stay Home Today, Travel Tomorrow» ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។

សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា វិស័យទេសចរណ៍កម្ពុជា មិនមែនពឹងលើតែ ប្រាសាទអង្គរវត្ត ឬប្រាសាទដទៃនោះទេ ពោលគឺ កម្ពុជា កំពុងកែច្នៃតំបន់ទេសចរណ៍ចម្រុះបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តបានកាន់តែច្រើន./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤