Trending now

កម្ពុជាគឺជាប្រទេសម្ចាស់ផ្ទះនៃការរៀបចំពីធីពានរង្វាន់ទូរទស្សន៍អាស៊ីលើកទី ២៥ (Asian Television Awards 25)

08:51 | 08/07/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃពិធីប្រគល់ពានរង្វាន់ទូរទស្សន៍អាស៊ីលើកទី ២៥ ( Asian Television Awards 25) ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមករា ឆ្នាំ២០២១។

កម្ពុជាគឺជាប្រទេសម្ចាស់ផ្ទះនៃការរៀបចំពីធីពានរង្វាន់ទូរទស្សន៍អាស៊ីលើកទី ២៥ (Asian Television Awards 25)

កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards នៅលើកទី២៥ ឆ្នាំ២០២០ នេះ នឹងធ្វើឡើង​​នៅ​​កម្ពុជា ជាលើកដំបូង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមករា ឆ្នាំ២០២១។ កម្មវិធីនេះជាកម្មវិធីដ៏​ល្បីល្បាញខ្លាំងមួយ​ ដែល​មាន​ពានរង្វាន់ជាច្រើនប្រភេទ សម្រាប់អ្នកដែលមានទេពកោសល្យផ្នែកសិល្បៈ កម្សាន្ត​ ភាពយន្ត និងពានរង្វាន់សម្រាប់តារាល្បីៗជាច្រើនប្រចាំទ្វីបអាស៊ី។ ក្រុមហ៊ុនរៀបចំកម្មវិធីនេះ នឹងផ្តល់ព័ត៌​មានបន្ថែម ចំពោះទីតាំងនៃការប្រារព្ធកម្មវិធី នៅពេលក្រោយ។

កម្មវិធីនេះ ត្រូវបានគេចាត់ទុកជាកម្មវិធីដែលប្រមូលផ្តុំ ផ្តល់ការកោតសរសើរ និងប្រគល់ពានរង្វាន់ដល់សង្គមមនុស្សនៅក្នុងវិស័យសិល្បៈ ដែលរៀបចំប្រចាំឆ្នាំនៅតំបន់អាស៊ី។ កមុ្មវិធី Asian Television Awards នេះផងដែរ បានប្រគល់ពានរង្វាន់ ជូនដល់បណ្តា​ អ្នកដឹកនាំរឿង តួសម្តែង អ្នកបង្កើតកម្មវិធី ពិធីករ ពិធីការនី ព្រមទាំងកម្មវិធីទូរទស្សន៍ និងបានភ្ជាប់ទំនាក់ទំនងនៅលើវិស័យជាច្រើនចាប់តាំងពីឆ្នាំ១៩៩៦ មកម៉្លេះ។

កម្មវិធីប្រគល់ពានរង្វាន់នេះ បានទទួលការចុះឈ្មោះចូលរួម ពីបណ្តាក្រុមហ៊ុនផ្សព្វផ្សាយជាង១០០ ពីប្រទេសជាច្រើនដូចជា ប្រទេសឥណ្ឌា ចិន ម៉ុងហ្គោលី ស្រីលង្កា ហុងកុង តៃវ៉ាន់ អូស្រាលី ញូវសែឡែន កម្ពុជា វៀតណាម ម៉ាឡេស៊ី ហ្វីលីភីន ឥណ្ឌូនេស៊ី សិង្ហបុរី កូរ៉េ ជប៉ុន និង កាហ្សាក់ស្ថានផងដែរ។ ជារៀងរាល់ឆ្នាំមានភ្ញៀវកិត្តិយសជាង ៣០០នាក់ ដែលជា អ្នកផលិតកម្មវិធី អ្នកដឹកនាំរឿង តារាសម្តែង ពិធីករជាច្រើនរូបបានចូលរួមអបអរសាទរពិធីនេះទាំងអស់គ្នា។

កម្ពុជាគឺជាប្រទេសម្ចាស់ផ្ទះនៃការរៀបចំពីធីពានរង្វាន់ទូរទស្សន៍អាស៊ីលើកទី ២៥ (Asian Television Awards 25)

កម្មវិធីនេះនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១ ជាមួយនឹងការប្រគល់ពានរង្វាន់ប្រភេទ​បច្ចេកទេសថត និងកម្មវិធីល្អៗ ដែលមានចំនួន ៣៥រង្វាន់ ជាការផ្តល់ការកោតសរសើរដល់ ការប្រឹងប្រែងរៀបចំកម្មវិធីនីមួយៗ ការយកចិត្តទុកដាក់ទៅលើសកម្មភាពក្រោយឆាក ព្រមទាំងក្រុមហ៊ុនផ្សព្វផ្សាយពត៌មានផ្សេងៗ។ ថ្ងៃទី២ ជាថ្ងៃសំខាន់ ដែលយើងនឹងធ្វើការប្រារព្ធឡើងនៃការប្រគល់ពានរង្វាន់ទៅផ្នែក សិល្បៈកំសាន្ត និងការសម្តែងនាៗ ដែលមានចំនួន ១៦រង្វាន់។ កម្មវិធីនេះនឹងចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍ប្រចាំប្រទេសនីមួយៗ ទៅដល់ទស្សនិកជនជាង ៥០០លាននាក់ នៅតាមគេហដ្ឋាន នៅថ្ងៃទី៣។ នៅប្រទេសកម្ពុជាផងដែរ កម្មវិធីប្រគល់ពានរង្វាន់ Asian Television Awards បានសហការជាមួយប៉ុស្ត៍ទូរទស្សន៍បាយ័ន ដែលនឹងធ្វើការចាក់ផ្សាយតាមប៉ុស្ត៍ទូរទស្សន៍ និងប្រព័ន្ធបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ ប៉ុស្ត៍ទូរទស្សន៍បាយ័ន ព្រមទាំងបណ្តាប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤