Trending now

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ

00:54 | 15/05/2019

នាថ្ងៃទី៥ ខែមីនា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Vilay Lakhamephong រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម នៅឯវិមានសន្តិភាព។ ក្នុងជំនួបនេះ

ឯកឧត្ដម Vilay Lakhamephong បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដម​បា​ន​​ជួប​ពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ដោយធ្វើការផ្លាស់ប្ដូរនូវព័ត៌មាន ក៏ដូចជា​ផ្លា​ស់​ប្ដូរបទពិសោធន៍មួយយចំនួន ហើយក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការមួយចំនួន រួ​ម​​មានការទប់ស្កាត់ការជួញដូរគ្រឿងញៀន ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការ​កាប់ឈើខុស​ច្បា​ប់ និងការពង្រឹងសន្តិសុខសុវត្ថិភាពតាមព្រំដែន ដើម្បីធ្វើយ៉ាងណាសម្រួលឱ្យប្រជាជន​ទាំ​ង​សងខាងនៃប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់ធ្វើអាជីកម្មឱ្យបានស្រួល និងប្រកបដោយ​សុ​វត្ថិ​ភាព។

ឯកឧត្ដម Vilay បានបន្តថា ការធ្វើទស្សនកិច្ចរបស់ឯកឧត្ដម មកកាន់កម្ពុជានា​ពេល​នេះ​​ ឆ្លើយតបទៅនឹអ្វីដែលបានសម្រេចនាពេលកន្លងមក គឺកម្ពុជា និងឡាវ ត្រូវជួបគ្នាមួយឆ្នាំ​ម្ដ​ង​ ដើម្បីពិភាក្សា និងពិនិត្យមើលអ្វីដែលបានអនុវត្តន៍កន្លងមក និងដាក់ទិសដៅ​ដើម្បីធ្វើ​ការ​ងារ​រួមគ្នាទៀត ស្របតាមអ្វីដែលបានសម្រេចដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ដែងនូវការអប​អរ​សា​​ទរ និងស្វាគមន៍លើអ្វីៗ ដែលបានពិភាក្សា និងឯកភាពជាមួយសម្ដេចក្រឡាហោម ស ខេង កន្ល​ង​មក ហើយក៏បានសម្ដែងនូវការរីករាយផងដែរថា អ្វីជាកិច្ចពិភាក្សា ជាជំនួបរវាងឯកឧត្ដម Vilay និង​សម្ដេចក្រឡាហោម ស ខេង គឺឆ្លុះបញ្ចាំងនូវទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរ នោះ​គឺជំនួបជាប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ពិនិត្យមើលលើ​អ្វី​ដែ​លបានសម្រេចដោយថ្នាក់ដឹកនាំប្រទេសទាំងពីរហើយៗ អ្វីដែលត្រូវធ្វើបន្តទៅទៀត។

ក្នុង​ន័​យនេះដែរ សម្ដេចតេជោបានលើកទឹកចិត្ត ឱ្យមានកិច្ចពិភាក្សាបន្តទៀត ពិសេសសម្រួល​ដល់​ការធ្វើពាណិជ្ជកម្មរបស់ប្រជាជនទាំងសងខាងនៅតាមព្រំដែន។ សម្ដេច ក៏បានសម្ដែងនូវ​កា​ររីករាយផងដែរលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលបាន លើកឡើងលើបញ្ហាគ្រឿងញៀន៕

(ប្រភពព័ត៌មាន: akp.gov.kh)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤