Trending now

អ្នកជំងឺកូវិដ - ១៩ ចុងក្រោយម្នាក់នៅកម្ពុជាបានជាសះស្បើយហើយ!

18:31 | 16/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យោងតាមក្រសួងសុខាភិបាលចេញសេចក្តីប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។

អ្នកជំងឺកូវិដ - ១៩ ចុងក្រោយម្នាក់នៅកម្ពុជាបានជាសះស្បើយហើយ! (ប្រភព៖ sabay)

នៅទីបំផុតទៅ អ្នកជំងឺកូវីដ១៩ ម្នាក់ចុងក្រោយ បានជាព្យាបាលជាសះស្បើយហើយ នាំឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់១២២នាក់ និងមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីនោះទេ នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ។ នេះបើតាមយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅថ្ងៃនេះ។

នកជំងឺ​កូ​វី​ដ​១៩ ដែល​ជា​សះស្បើយ​ចុង​ក្រោយ​គេ​នេះ ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​ជាង​៣០​ឆ្នាំ រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​បាន​បញ្ជូន​មក​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត កាលពី​ថ្ងៃ​ទី​០៨​ខែឧសភា កន្លង​ទៅ ហើយ​ត្រូវធ្វើ​តេស្ត​រក​មេរោគ​២​ដង បញ្ជាក់​ថា មិន​មាន​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩​កាលពី​ថ្ងៃ​ទី​១៥ ឧសភា​។

នាឧកាសនេះ​ សម្ដេចតេជោ ហ៊ុន សែន ក៍បានផ្ញើសារអបអរសាទរ អ្នកជាសះស្បើយជំងឺកូវីដ១៩ ចុងក្រោយគេនេះដែរ។

«សូមអបអរសាទរក្មួយស្រីដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយនៅថ្ងៃទី ១៦ ឧសភា នេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ»។ នេះជា សាររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសរសេរនៅផេកផ្លូវការរបស់ខ្លួន នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០។

សូម​ជម្រាប​ថា បច្ចុប្បន្ន​កម្ពុជា​មិន​មាន​អ្នកជំងឺ​កូ​វី​ដ​១៩​ទៀតទេ គឺបានជា​សះស្បើយ​ទាំង​១២២​នាក់ ពោល​គឺស្មើ​នឹង​១០០% ​។​ទោះបី​ស្ថានភាព​កូ​វី​ដ​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ក៏​ពិតមែន តែ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល នៅ​តែ​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ការ​យកចិត្តទុកដាក់ និង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ត្រូវ​ខិតខំ​អនុវត្ត​គ្រប់​បែប​យ៉ាង​ទាំងអស់​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ធ្វើ​តាម​ការ​ណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​បន្ត​ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វី​ដ​-១៩៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤