Trending now

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឈានចូល​ដល់​វ័យ​៨៧​ឆ្នាំ

11:27 | 25/05/2020 (បូកសរុបដោយឌីណា)

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួបកំណើត​គម្រប់​៨៦​ឆ្នាំ ឈានចូល​៨៧​ឆ្នាំ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នេះ​។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ (រូបថត៖ Thmey thmey.com)

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ១៩៣៥ សព្វថ្ងៃជា ប្រធានរដ្ឋសភានៃ​ព្រះរាជាណាចក្រ​កម្ពុជាពីឆ្នាំ ២០០៦ដល់សព្វថ្ងៃ។ សម្តេចមានគ្រួសារ និងកូនចំនួន៤នាក់។

នៅ​ឆ្នាំ​១៩៦៩ សម្តេច ហេង សំរិន មាន​តួនាទី​ជា​ប្រធាន​កងអនុសេនាតូច ចលនា​ប្រដាប់អាវុធ (​ផ្នែក​៦) តំបន់​២០ ភូមិភាគ បូព៌ា (២០៣) ហើយ​ជា​បន្តបន្ទាប់​សម្តេច​បាន​ក្លាយជា​ប្រធាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុ​ជានា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ក្នុង​ឆ្នាំ​១៩៧៩ ។​

​នៅ​ឆ្នាំ​១៩៨១ សម្តេច​ជា​អគ្គលេខាធិការ​មជ្ឈិមបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា (​ក្រោយ​មកជា​រដ្ឋ​កម្ពុជា​) ហើយ​ចាប់ពី​ឆ្នាំ​១៩៩១ សម្តេច​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ពី​ឆ្នាំ​១៩៩៣ ដល់​បច្ចុប្បន្ន សម្តេច​ក្លាយជា​អ្នកតំណាងរាស្ត្រ ហើយ​កាន់កាប់​តំណែង​ជា​ប្រធានរដ្ឋសភាជាតិ​ចាប់តាំងពី​ឆ្នាំ​២០០៦ មក​។ សម្តេច​បានទទួល​គោ​រម្យ​ងារ​ជា «​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​» ពី​ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី កាលពី​ខែតុលា ឆ្នាំ​២០០៧ ។​

​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​នោះ បានកត់សម្គាល់​ឃើញថា សម្តេច ហេង សំរិន បាន​ចូលរួមចំណែក​ក្នុងការ​ធានា​ដល់​ស្ថិរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប្រកបដោយ​ចីរភាព ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤