Trending now

លោក យន្ត មីន លាលែងពីតំណែងអភិបាល ខេត្តព្រះសីហនុ

22:15 | 24/06/2019 (យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ចលោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ទៅជាអភិបាលខេត្តព្រះសីហនុ និងផ្ទេរលោក យន្ត មីន មកបម្រើការងារនៅក្រសួងមហាផ្ទៃ

លោក យន្ត មីន


ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច លោក គួច ចំរើន ជាអភិបាលពីខេត្តកំពង់ចាម ទៅកាន់ជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន។ ជាមួយគ្នានេះតាមព្រះរាជក្រឹត្យដដែលក៏បានផ្ទេរលោក យន្ត មីន ឱ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃផងដែរ ដើម្បីត្រៀមទទួលភារកិច្ចថ្មី។

លោក គួច ចំរើន

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ច លោក អ៊ុន ចាន់ដា ពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលខេត្តកំពង់ចាម ជំនួសលោក គួច ចំរើន ដែលត្រូវតែងតាំងជាអភិបាលខេត្តព្រះសីហនុ។

លោក អ៊ុន ចាន់ដា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាល ខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ ដើម្បីឆ្លើយតបទៅនឹងការទទួលខុសត្រូវ ចំពោះករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់៕


(យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

(យោងតាម freshnewsasia សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ