Trending now

រាជរដ្ឋាភិបាល​កម្ពុជាបង្កើត​គណៈ​កម្ម​ការជំរុញ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​

13:07 | 19/07/2020 (សរុបដោយ ហេង វុធ្ធ)

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទើបបាន​ចេញ​សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ដ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​។​

រដ្ឋាភិបាល​បង្កើត​គណៈ​កម្ម​ការជំរុញ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានចេញ​សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​គណៈកម្មការ​អន្ដរក្រសួង​ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ដ​ន៍គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​។​

តាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​​ ចុះ​ថ្ងៃទី​១៥​ខែកក្កដា ២០២០ បាន​បញ្ជាក់ថា​៖ «​ត្រូវបាន​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​ជំរុញ​ការអនុវត្ត​ន៍គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​(Expressway)​ត​ភ្ជាប់​ពី​រាជធានី​ភ្នំ​ពេញ​ទៅ​ក្រុង​បាវិត​ដែល​ស្នើសុំ​វិនិយោគ​ដោយ​ក្រុមហ៊ុន China Railway International Group Co., Ltd ក្រោម​ក្របខ័ណ្ឌ​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (Build-Operate-Transfer)»​។

​គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ជា​ប្រធាន​។​គណៈកម្មការ​នេះ​មាន​ភារកិច្ច​ដូច​តទៅ៖​ពិនិត្យ​និង​ផ្តល់យោបល់​អំពី​នីតិវិធី​ក្របខ័ណ្ឌ​គតិយុត្ត​និង​រូបភាព​នៃ​ការវិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅក្រុង​បាវិត។ ជំរុញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ខាងលើ​ឲ្យ​បានសម្រេច​ជា​ស្ថាពរ​ដើម្បី​រួមចំណែក​ព​ន្លឿន​ការអភិវឌ្ឍ​ច្រករបៀង​រាជធានី​ភ្នំពេញ​-​ក្រុងបាវិត។ ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​តាមរ​យៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

រដ្ឋាភិបាល​បង្កើត​គណៈ​កម្ម​ការជំរុញ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​

​តាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល បានបញ្ជាក់​ថា គណៈកម្មការ​នេះ មាន​ភារកិច្ច​ដូចតទៅ​៖

- ពិនិត្យ និង​ផ្តល់​យោបល់​អំពី​នីតិវិធី​ក្រប​ខណ្ឌ​គតិយុត្ត និង​រូបភាព​នៃ​ការវិនិយោគ​លើ​គម្រោង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​

- ជំរុញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ខាងលើ ឲ្យបាន​សម្រេច​ជា​ស្ថាពរ ដើម្បី​រួមចំណែក​ព​នឿន ការអភិវឌ្ឍ​ច្រករបៀង​រាជធានី​ភ្នំពេញ​-​ក្រុង​បាវិត​

- ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​ការងារ​ជូន​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ទីស្ដីការគណៈរដ្ឋមន្ត្រី​៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: rasmeinews.com និង vayofm.com)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤