Trending now

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖​ការរីកចម្រើន​របស់​កម្ពុជា​មិន​អាច​ផ្តាច់ចេញ​ពី​ជប៉ុន​បានឡើយ​

15:47 | 12/10/2019 (ហេង វុធ្ធី)

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍​ផលិតផល​អាហារ​ជប៉ុន​២០១៩ នៅ​ថ្ងៃ​ទី​១១ តុលា លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ថ្លែង​បញ្ជាក់ថា ការរីកចម្រើន​របស់​កម្ពុជា​បច្ចុប្បន្ន មិន​អាច​កាត់ផ្តាច់​ចេញ​បាន​ពី​ជប៉ុន​បានឡើយ ហើយ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជប៉ុន និង​ការវិនិយោគ​របស់​ជប៉ុន​ក៏​កាន់តែ​មាន​ទំហំ​ធំ​ឡើងៗ

ការរីកចម្រើន​របស់​កម្ពុជា​មិន​អាច​ផ្តាច់ចេញ​ពី​ជប៉ុន​បានឡើយ​ (រូបថត៖ vayofm.com)

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ថ្លែងថា ការរីកចម្រើន​របស់​កម្ពុជា​បច្ចុប្បន្ន មិន​អាច​កាត់ផ្តាច់​ពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​ជប៉ុន​បានឡើយ ហើយ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ បាន​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​រីក​ធំធាត់​ជា​បន្តបន្ទាប់ ។​

​ក្នុង​ពិធី​បើកសម្ពោធ​ពិព័រណ៍​ផលិតផល​អាហារ​ជប៉ុន​២០១៩ នៅ​ថ្ងៃ​ទី​១១ តុលា លោក ប៉ាន សូរ​ស័ក្តិ បាន​ថ្លែងបន្តថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ជប៉ុន​នៅ​ឆ្នាំ​២០១៩ មាន​ទំហំ​ទឹកប្រាក់​ជាង ១.៥៨៨ លាន​ដុល្លារ​អាមេរិក ក្នុងនោះ ការនាំ​ចេញពី​កម្ពុជា​ទៅ​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១.០៧៩​លាន​ដុល្លារ​អាមេរិក និង​នាំចូល​ពី​ជប៉ុន​មក​កម្ពុជា មាន​ទឹកប្រាក់​ប្រមាណ ៥០៩​លាន​ដុល្លារ​អាមេរិក ។​

​លោក​រដ្ឋមន្ត្រី​បន្តថា គិត​ចាប់ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ការវិនិយោគ​របស់​ជ​ប៉ុន មាន​ចំនួន ១៣៧​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក ។ ការវិនិយោគ​ផ្តោត​សំខាន់​លើ​ការផលិត​គ្រឿង​បង្គំ​អគ្គិសនី និង​អេឡិចត្រូនិក គ្រឿង​បង្គំ​រថយន្ត និង​សម្ភារ​បរិក្ខារ​បច្ចេកទេស ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប ។​

​លោក​សង្ឃឹមថា សកម្មភាព​ធុរកិច្ច​និង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា នឹង​បន្ត​រីកចម្រើន​បន្ថែម​ទៀត ដើម្បី​ផ្តល់​បរិស្ថាន​ការងារ និង​បរិស្ថាន​រស់នៅ​ល្អប្រសើរ​ជូន​ដល់​កម្មករ និយោជិត​កម្ពុជា ដែល​ស្របទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​ឱកាស​កា​រងារ​សមរម្យ ការរក្សា​កំណើនសេដ្ឋកិច្ច និង​ការធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​ឧស្សាហកម្ម​កម្ពុជា ៕

(ប្រភព៖ vayofm.com - សរុបដោយ ហេង វុធ្ធី)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤