Trending now

ព្រះមហាក្សត្រផ្ញើព្រះរាជសារទៅលោក ត្រាំ ដើម្បីអបអរសាទរបុណ្យឯករាជ្យអាមេរិក

12:27 | 05/07/2020

ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារ ជូនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីអបអរខួបលើកទី២៤៤ នៃទិវាបុណ្យជាតិអាមេរិក ៤កក្កដា ឆ្នាំ២០២០។

រូបថតឧទាហរណ៍

ក្នុង​ព្រះរាជសារ​កាលពី​ថ្ងៃទី​២ ខែកក្កដា ព្រះមហាក្សត្រ​ខ្មែរ បាន​អបអរសាទរ និង​ជូនពរ​ដល់​ប្រជាពលរដ្ឋ​អាមេរិក រួមទាំង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ផ្ទាល់ ឲ្យ​ប្រកបដោយ​សុខុមាលភាព និង​ភាព​ចម្រុងចម្រើន នាឱកាស​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​។​

«​នេះ​គឺជា​ការបង្ហាញ​អំពី​ការពេញចិត្ត​ទៅលើ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ត្រូវបាន​បង្កើតឡើង​ប្រកបដោយ​ភាព​សុខដុម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក ដែល​បាន​រីកចម្រើន​ទៅមុខ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

«​នេះ​ជា​សេចក្តីសោមនស្ស​មួយ​ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរអង្វែង ហើយ​ជា​ទំនាក់ទំនង​ដ៏​រីករាយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក ដែល​បន្ត​រីកចម្រើន​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​»​។ នេះ​បើតាម​ព្រះរាជចំណារ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទៅកាន់​លោក​ប្រ​ធានា​ធិ​បី​ត ដូ​ណា​ល់ ត្រាំ​៕

(ប្រភពព័ត៌មាន: thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤