Trending now

នាយឧត្តសេមនីយ៍ សៅ សុខា ទទួលជួបប្រតិភូសាកលវិទ្យាល័យការពារជាតិសហព័ន្ធរុស្សី

17:46 | 13/12/2019

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តសេមនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ Igor Viktorovich MISHU TKIN ប្រតិភូសាកលវិទ្យាល័យការពារជាតិ សហព័ន្ធរុស្សី ចូលជួបសម្តែងការគួរ សមនិងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស។

ឧត្តមសេនីយ៍ឯក Igor Viktorovich MISHU TKIN និង នាយឧត្តសេមនីយ៍ សៅ សុខា ។

សហព័ន្ធរុស្សី កាលណោះអតីតសហភាពសូវៀត បានឧបត្ថម្ភគាំទ្រកម្ពុជា យ៉ាងពេញទំហឹងដល់កម្ពុជា។ ជាការពិតណាស់ ក្រោយជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ដោយមានការឧបត្ថម្ភគាំទ្រ មានសហភាពសូវៀតជាសរសរទ្រូងដ៏រឹងមាំ ធ្វើឲ្យយើងទប់ស្កាត់បានការប៉ុនប៉ងរបស់របបប្រល៍យពូជសាសន៍ រហូតកិច្ចព្រមព្រៀងប៉ារីសឆ្នាំ១៩៩១ ការបោះឆ្នោត សាកលឆ្នាំ១៩៩៣ សង្គ្រាមនៅតែបន្ត រហូតឆ្នាំ១៩៩៨ ទើបបញ្ចប់បានដោយនយោបាយឈ្នះ! ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន។

ឧត្តមសេនីយ៍ឯក Igor Viktorovich MISHU TKIN បានសម្តែងនូវក្តីរីករាយ រំភើបនិងអបអរសាទរចំពោះសមិទ្ធផលដែលសម្រេចបានដោយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការរីកចម្រើនលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិរបស់សាកលវិទ្យាល័យការពារជាតិកម្ពុជាមានការរីកចម្រើនលើសពីអ្វីដែលលោកបានរំពឹងទុក៕

(ប្រភពព័ត៌មាន: FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ