Trending now

ន័រវែស ផ្តល់ជំនួយជាង ៥ លានដុល្លារ បន្តជួយដល់វិស័យសកម្មភាពមីន នៅកម្ពុជា

07:39 | 06/06/2020 (បកប្រែដោយឌីណា)

កម្ពុជារងផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីនកប់ដី។ កាលពីចន្លោះឆ្នាំ ១៩៧៩ និង ២០១៤ របាយការណ៍បង្ហាញថា មានជនរងគ្រោះស្លាប់និងរបួស ចំនួន ៦៤,០០០ នាក់ ដោយសារគ្រាប់មីនកប់ដី និងសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម ។

កម្មករម្នាក់កំពុងរកគ្រាប់មីនកប់ក្រោមដី។ (រូបថត៖​ cen.com.khmer)

ចាប់តាំងពី​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​លើ​អនុសញ្ញា​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ រដ្ឋាភិបាល​កម្ពុជា​ និង​បណ្តាញ​ដៃគូ​អភិវឌ្ឍន៍​បាន​ និង​កំពុង​សហការ​គ្នា​ដើម្បី​លុប​បំបាត់​គ្រាប់​មីន​កប់​ដី​ និង​សំណល់​អាវុធ​ជាតិ​ផ្ទុះ​សង្គ្រាម​ ឱ្យ​អស់ពី​ប្រទេស​កម្ពុជា

​អាជ្ញាធរ​មីន បានចេញ​ប្រកាស​ព័ត៌មាន​ថា ប្រទេស​ន័​រ​វែ​ស បន្ត​ជួយ​ដល់​វិស័យ​សកម្មភាព​មីន នៅ​កម្ពុជា​ប្រមាណ​ជាង ៥ លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ៤​ឆ្នាំ បន្តទៀត​។ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឱ្យ​លោក Zlatko Vezilic ប្រធាន​គម្រោង Humanitarian Disarmament របស់​អង្គការ NPA ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​លោក​ត្រូវ​បញ្ចប់​បេសកកម្ម​រយៈពេល ៤​ឆ្នាំ នៅ​កម្ពុជា​។​

​ប្រទេស​ន័​រ​វែ​ស តាមរយៈ​អង្គការ NPA នឹង​បន្ត​ជួយ​ដល់​ការ​បោសសម្អាត​មីន​នៅ​ជុំវិញ​ពិភពលោក ក្នុងនោះ​ប្រទេស​កម្ពុជា ជា​ករណី​ពិសេស​ដែល​ប្រទេស​ន័​រ​វែ​ស ផ្តោត​យកចិត្តទុកដាក់​ខ្ពស់ និង​បន្ត​ផ្តល់ជំនួយ​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក បន្ថែមទៀត សម្រាប់​ការងារ​បោសសម្អាត​មីន​រយៈពេល ៤​ឆ្នាំ ខាងមុខ​។​

​ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ន័​រ​វែ​ស ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា រួម​មានការ​ផ្តល់ជំនួយ​បោសសម្អាត​មីន ការកសាង​សមត្ថភាព​ថ្នាក់ជាតិ ការគ្រប់គ្រង​ទិន្នន័យ​មីន និង​ចូលរួម​ជា​ប្រតិបត្តិ​ករ​បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​ភូមិភាគ​ឦសាន ផងដែរ​។​

​អង្គការ NPA គឺជា​អង្គការ​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក ដែល​បាន​បណ្តុះបណ្តាល​សុនខ​ហិត​មីន និង​បាន​ជួយ​ដល់​មជ្ឈមណ្ឌល​ស៊ីម៉ាក់ លើ​ការ​ការងារ​បោសសម្អាត​មីន​ដោយ​សុនខ​នៅ​កម្ពុជា​៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤