Trending now

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រការធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវា សាធារណៈនៅកម្ពុជា

14:58 | 24/09/2020 (សរុបដោយវិច្ឆិកា)

យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ADB បានឲ្យដឹងថា ការផ្តល់កម្ចីនេះ គឺជាកម្មវិធីទី២ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការ រួមមានប្រាក់កម្ចី ផ្តោតលើគោល នយោបាយចំនួន ២០ លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធ នៃរដ្ឋបាលមូលដ្ឋាន ក៏ដូចជារដ្ឋបាលសាធារណៈ ។ វាក៏រួមបញ្ចូល ប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩.៣៥ លានដុល្លារ ដើម្បីជួយកសាងសាលារដ្ឋបាល មូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់មន្រ្តីរាជរដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះ រាជរដ្ឋាភិបាល នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះចំនួន១.៧ លានដុល្លារផងដែរ ។

ពល​រដ្ឋ​នៅ​ជន​បទ​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ពី​គម្រោង​របស់ ADB។ រូបថត ADB

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទាន ជាង២៩លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាតាមរយៈ កំណែទម្រង់សំខាន់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទ ដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ។

យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ADB បានឲ្យដឹងថា ការផ្តល់កម្ចីនេះ គឺជាកម្មវិធីទី២ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើវិមជ្ឈការ រួមមានប្រាក់កម្ចី ផ្តោតលើគោល នយោបាយចំនួន ២០ លានដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធ នៃរដ្ឋបាលមូលដ្ឋាន ក៏ដូចជារដ្ឋបាលសាធារណៈ ។ វាក៏រួមបញ្ចូល ប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩.៣៥ លានដុល្លារ ដើម្បីជួយកសាងសាលារដ្ឋបាល មូលដ្ឋានជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់មន្រ្តីរាជរដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះ រាជរដ្ឋាភិបាល នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះចំនួន១.៧ លានដុល្លារផងដែរ ។

អ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងវិស័យសាធារណៈ របស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រី Jhelum Thomas បានលើកឡើងថា «គម្រោងនេះមានគោលបំណង ជួយដល់រដ្ឋបាលមូលដ្ឋាន នៅទូទាំង ប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាសាធារណៈមូលដ្ឋាន ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព ហើយក៏នឹងបង្រួមគម្លាតតំបន់ជនបទ និងទីប្រជុំជនផងដែរ។ គម្រោងនេះ ចាំបាច់ណាស់ ខណៈដែលជំងឺ រាតត្បាតកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន បានផ្លាស់ទី ពីទីក្រុងទៅជនបទ។ ប្រការនេះនឹងនាំដល់ សម្ពាធបន្ថែមដល់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់ជំនួយសង្គមនិងសេវាកម្មចំបាច់ដូចជាផ្លូវថ្នល់ ការផ្គត់ផ្គង់ ទឹក និងអនាម័យ ដើម្បីគាំទ្រដល់ការរីកចម្រើនណើន ប្រកបដោយបរិយាប័ន្ន និងសមធម៌» ។

លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្វាគមន៍​ចំពោះ​ការ​អនុម័ត​​ផ្តល់​ហិរញ្ញប្បទាន​នេះ ដោយសារ​តែ​វា​មាន​សារៈប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​​ជា​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​​សម្រេច​ឱ្យ​បាន​នូវ​​ការ​ធ្វើ​កំណែ​ទម្រង់​វិមជ្ឈការ​។

លោក​បាន​បញ្ជាក់​ថា៖ «ជំហរ​របស់​ក្រសួង​សេដ្ឋកិច្ច មើល​ឃើញ​ដូច​គ្នា​ទៅ​នឹង​ការ​លើក​ឡើង​​របស់ ADB ក៏​ដូច​ជា​ផល​ដែល​យើង​បាន​ព្រមព្រៀង​ហ្នឹង។ ​គោល​បំណង​របស់​យើង គឺ​រួម​គ្នា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​តាមរយៈ​កំណែ​ទម្រង់​សំខាន់ៗ ចំពោះ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​វិមជ្ឈការ»។

លោក ប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​​ប្រជាធិបតេយ្យ​កម្ពុជា បាន​​សាទរ​ចំពោះ​ការ​ផ្តល់​ហិរញ្ញប្បទាន​របស់ ​ADB នេះ​ដែល​លោក​ថា នឹង​ក្លាយ​ជា​កម្លាំង​ចលករ​បន្ថែម​ទៀត ដើម្បី​ជួយ​ទៅ​ដល់​ដំណើរការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម ក៏​ដូច​ជា​ការ​ផ្តល់​សេវា​ទៅ​ដល់​ប្រជាពលរដ្ឋ។

បើ​តាម​លោក​ ច័ន្ទ​រឿន ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ ១៩ ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​បន្ថយ​ថវិកា​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​វិស័យ​នេះ អាច​នឹង​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត ហើយ​ដំណើរការ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​នឹង​មាន​ភាព​យឺតយ៉ាវ​។

លោក ច័ន្ទរឿន បញ្ជាក់​ថា៖ «ជា​ការ​ពិត​ប្រទេស​កម្ពុជា បើ​​ទោះបី​ជាមួយ​រយៈ​ក្រោយ​ចំណូល​ថវិកា​រដ្ឋ​ពឹង​ផ្អែក​លើ​ចំណូល​របស់​រដ្ឋ​​ខ្លួន​ឯង បាន​ពី​ការ​ប្រមូល​ពន្ធ និង​វិស័យ​ដទៃ​ទៀត​ក្តី ​ក៏​ប៉ុន្តែ​កម្រិត​ថវិកា​ដែល​យើងយ​កមក​ប្រើ​នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​ក្រោម​ហ្នឹង​នៅ​មាន​កម្រិត​នៅ​ឡើយ​។ បើសិន​មាន​តែ​គោល​នយោបាយ​ក្នុង​ការ​កែ​ទម្រង់​ តែ​មិន​មាន​គោល​នយោបាយ​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ការ​កែ​ទម្រង់​អត់​ទៅ​លឿន និង​មិន​មាន​ប្រសិទ្ធភាព​ដែរ​»៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤