Trending now

ធនាគារពិភពលោក​អនុម័ត​ថវិកា​១៥​លាន​ដុល្លារ សម្រាប់​គម្រោង​បណ្តុះបណ្តាល​គ្រូពេទ្យ​កម្ពុ​ជាមុន​ចូលធ្វើការ

11:12 | 02/06/2020 (សរុបដោយ ហេង វុធ្ធ)

ក្រុមប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ នៃ​ធនាគា​ពិភពលោក បានអនុម័ត​កញ្ចប់​ថ​វិកា​ចំនួន​១៥​លាន​ដុល្លារ​អាមេរិក​ដែលជា​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​(IDA) ដល់​គម្រោង​ពង្រឹង​ប្រព័ន្ធ​បណ្តុះបណ្តាល​គ្រូពេទ្យ មុនពេល​ចូល​បម្រើ​ការងារ (Cambodia Strengthening Pre-Service Education System for Health Professionals Project)​។

ធនាគារពិភពលោក​អនុម័ត​ថវិកា​១៥​លាន​ដុល្លារ សម្រាប់​គម្រោង​បណ្តុះបណ្តាល​គ្រូពេទ្យ​កម្ពុ​ជាមុន​ចូលធ្វើការ

ក្រុមប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ នៃ​ធនាគា​ពិភពលោក បានអនុម័ត​កញ្ចប់​ថ​វិកា​ចំនួន​១៥​លាន​ដុល្លារ​អាមេរិក​ដែលជា​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​(IDA) ដល់​គម្រោង​ពង្រឹង​ប្រព័ន្ធ​បណ្តុះបណ្តាល​គ្រូពេទ្យ មុនពេល​ចូល​បម្រើ​ការងារ (Cambodia Strengthening Pre-Service Education System for Health Professionals Project)​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​។ តាម​ប្រកាស​ព័ត៌មាន​ដដែល កញ្ចប់​ថវិកា​នេះ គឺ​នឹង​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​ការ​បំប៉ន​ជំនាញ​ដល់​គ្រូពេទ្យ​មុន​ចូល​បម្រើ​ការងារ ដើម្បី​ឈានទៅ​កែលម្អ​គុណភាព​សេវា​ថែទាំ​សុខភាព ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរឡើង​។

ប្រទេស​កម្ពុជា នៅ​ជួប​ការខ្វះខាត​គ្រូពេទ្យ​ជំនាញ​មានគុណ​វុឌ្ឍិ​ច្រើន ពិសេស​ក្នុង​ផ្នែក​សាធារណៈ​។ បើ​គិត​ជា​ចំនួន​វិញ មាន​វេជ្ជបណ្ឌិត​ចំនួន ១,៤​នាក់ និង​គិលានុបដ្ឋាយិកា និង​ឆ្មប​៩,៥​នាក់​តែប៉ុណ្ណោះ សម្រាប់​មនុស្ស ១០ ០០០​នាក់​។ លេខ​នេះ គឺ​នៅ​ទាប​មែនទែន បើ​ធៀប​ទៅនឹង​អត្រា​មាន​វេជ្ជបណ្ឌិត ៩​នាក់ និង​គិលានុបដ្ឋាយិកា ១៩​នាក់ សម្រាប់​មនុស្ស ១០ ០០០​នាក់ នៅក្នុង​ចំណោម​បណ្តា​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​កម្រិត​ទាប ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​បានបញ្ជាក់​ដូច្នេះ​។​

​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​កម្ពុជា វេជ្ជបណ្ឌិត​ច្រើនតែ​ធ្វើការ​នៅតាម​អគារ​ព្យាបាល​ជំងឺ​កម្រិត​ទី​ពីរ (​មធ្យម​) និង​កម្រិត​ទី​បី (​ខ្ពស់​)​។ រីឯ​អាគារ​ថែទាំ​កម្រិត​បឋម​វិញ មាន​បុគ្គលិក​សុទ្ធសឹងតែ​ជា​គិលានុបដ្ឋាយិកា​និង​ឆ្មប ជា​អ្នក​មើលថែទាំ​ជំងឺ​។ ចំណែក​វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ មាន​៦៣​ភាគរយ គឺ​បម្រើ​ការងារ​នៅតាម​មន្ទីរពេទ្យ​ខេត្ត ខណៈដែល​វេជ្ជបណ្ឌិត​ឯកទេស​ច្រើន​លើសលប់ គឺ​ដល់​ទៅ​៧៩​ភាគរយ ត្រូវបាន​គេ​ដាក់ពង្រាយ​នៅតាម​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​។

​បើតាម​ធនាគារពិភពលោក ដើម្បី​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ គម្រោង​នឹង​ជួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួងសុខាភិបាល ក្នុងការ​ពង្រឹង​អភិបាលកិច្ច​ការអប់រំ​វិជ្ជាជីវៈ​ពេទ្យ ក្នុងនោះ​មានការ​ពង្រឹង​បទ​ប្បញ្ញត្តិ និង​ការធ្វើ​ស្តង់ដា​នីយកម្ម​សម្រាប់​ការអប់រំ​បណ្តុះបណ្តាល​គ្រូពេទ្យ​, ការប្រលង​សមត្ថភាព​ពេទ្យ​បញ្ចប់​ការសិក្សា​ថ្នាក់ជាតិ​, និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស និង​ការដោះដូរ​ចំណេះដឹង​បទពិសោធន៍ ស្តីពី​ការអប់រំ​គ្រូពេទ្យ​ជំនាញ​។

ធនាគារពិភពលោក​អនុម័ត​ថវិកា​១៥​លាន​ដុល្លារ សម្រាប់​គម្រោង​បណ្តុះបណ្តាល​គ្រូពេទ្យ​កម្ពុ​ជាមុន​ចូលធ្វើការ


គម្រោងនេះនឹងជួយផងដែរដល់ការអភិវឌ្ឍ និង​ការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ដោយសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាលតំបន់ នៅ​ក្នុង​កម្មវិធីគ្រូពេទ្យជំនាញចំនួនប្រាំមួយ គឺ ផ្នែកវេជ្ជសាស្ត្រទូទៅ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែកថែទាំងជំងឺ, ផ្នែកសម្រាលកូន, និងផ្នែកមន្ទីរពិសោធន៍។ កម្មវិធីទាំងនេះត្រូវបានកំណត់ជាអាទិភាពនៅក្នុង​យុទ្ធសាស្ត្រផែនការជាតិ ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ សម្រាប់​ការអប់រំបណ្តុះបណ្តាលមុនចូលបម្រើការងារនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា សម្រាប់​ឆ្នាំ២០២០-២០២៥។ រាល់ទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាព​បរិយាបន្នសង្គមនឹងត្រូវបានបញ្ជ្រាបចូល​ទៅក្នុងការអភវិឌ្ឍរៀបចំ និង​ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើ​សមត្ថភាព​ទំាងនេះ នាពេលខាងមុខ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការវិនិយោគទៅលើការ​កសាងសមត្ថភាពសម្រាប់គ្រូពេទ្យជំនាញតាមរយៈការបំប៉នពួកគេឱ្យទទួលបានចំណេះដឹង និង​ជំនាញកាន់តែប្រសើរ ដើម្បីផ្តល់សេវាក្នុងស្ថានភាពមានគ្រោះបន្ទាន់ ដូចជាការផ្ទុះជំងឺកូវីដ-១៩ និង​ការ​ពង្រឹងអភិបាលកិច្ច​វិស័យសុខាភិបាល គឺ​មានសារៈសំខាន់ខ្លាំងណាស់​សម្រាប់​ប្រព័ន្ធផ្តល់សេវាសុខាភិបាលនៃប្រទេសកម្ពុជា»។ លោកស្រីពោលបន្តទៀតថា៖ «ធនាគារពិភពលោក​ប្តេជ្ញាចិត្តជួយ​គាំទ្រកម្ពុជាក្នុងកិច្ចខិតខំកែលម្អសេវាថែទាំសុខភាព​សម្រាប់​ប្រជាជនកម្ពុជា ពិសេសសម្រាប់ជនក្រីក្រ និង​ក្រុមជនងាយរងគ្រោះបំផុត»


(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: worldbank.org និង thmeythmey.com)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤