Trending now

ការនាំចេញមាសរបស់កម្ពុជាកើនឡើងជាង ៧០០%

11:42 | 16/11/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

វាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលនៅរយៈពេល៨ខែឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញមាសកើនឡើងយ៉ាងគំហុក ដល់ទៅ ២.២២០ លានដុល្លារអាមេរិក កើនឡើងដល់ទៅជាង ៧១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្វីដែលសំខាន់នោះ បើមិនមានការនាំចេញមាសទេនោះ ទំហំនៃការនាំចេញសរុបរបស់កម្ពុជា ត្រូវធ្លាក់ចុះ៤,៩%។ នេះបើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការនាំចេញមាសរបស់កម្ពុជាកើនឡើងជាង ៧០០%

របាយការណ៍​ដដែលនេះ បាន​គូសបញ្ជាក់ទៀតថា នៅក្នុងរយៈពេល​៨ខែ ដំបូង​នៅ​ឆ្នាំនេះ ការនាំចេញមាស​ត្រូវបាន​ចាត់ទុក​ថា ជាមុខទំនិញ​ដែលមាន​កំណើន​នាំចេញ​ខ្ពស់​បំផុត ក្នុងចំណោម​ទំនិញ​សំខាន់ៗជាច្រើន​មុខទៀត​របស់កម្ពុជា។ ជាក់ស្ដែង នៅ៨ខែ​ដំបូង នៃឆ្នាំ២០២០នេះ ការនាំចេញ​សរុប​របស់​កម្ពុជា​សម្រេចបាន​ក្នុងទំហំ​ទឹកប្រាក់​សរុប ១១.៧១៤ លាន​ដុល្លារអាមេរិក កើនឡើង​ដល់ទៅ ១៨% តែទាបជាង​កំណើន​ឆ្នាំមុន​បន្តិចបន្តួច​ប៉ុណ្ណោះ (ឆ្នាំមុន​មានកំណើន១៨,៤%)។

តាមការគូសបញ្ជាក់​នៅក្នុង​របាយការណ៍ បាន​ឲ្យដឹងថា មាស​ ​នៅ៨ខែ​ដំបូង​នៅឆ្នាំ​២០២០នេះ ការ​នាំចេញ​មាស​ជាង​៧០០% ឯណោះ ហើយ​បើដក​មុខទំនិញ​មាសចេញ ឃើញថា​ការនាំចេញ​សរុប​របស់​កម្ពុជា​បានធ្លាក់ចុះក្នុងអត្រា​៤,៩% ដែលនេះ សបញ្ជាក់​ឲ្យឃើញថា មាស ក្លាយជា​មុខទំនិញ​ដ៏សំខាន់​មួយ ជួយទប់ទល់​ការនាំចេញ​របស់​កម្ពុជា​កុំឲ្យមានការ​ធ្លាក់ចុះ។

ដោយឡែក នៅក្នុងរយៈពេល ៨ខែ​ដំបូង​នៃឆ្នាំ២០២០នេះ ការនាំចូល​សរុប​របស់​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​សរុប​១១.៨៥៣ លាន​ដុល្លារអាមេរិក ធ្លាក់ចុះ​ក្នុងអត្រា​អវិជ្ជមាន ១១,៦%។

ជុំវិញនឹង​តម្លៃទីផ្សារ​មាសសកលវិញ ក៏ត្រូវបាន​អ្នកជំនាញ​ធ្លាប់បាន​លើកឡើងថា នឹងនៅតែបន្ដ​កើនឡើង​បើទោះបីជា​កំពុង​ព្រឹត្តិការណ៍​រកាំរកូសមួយ​ចំនួន​នៅក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅអាមេរិក​ក៏ដោយ។

តម្លៃមាស​នៅតែកើន គឺដោយ​សារតែអ្នកជំនាញ​មើល​ឃើញថា​​ធនាគារ​កណ្ដាល​របស់​អាមេរិក នឹង​បន្ដកម្មវិធី​ជំរុញ​រូបិយវត្ថុ​កាន់តែខ្លាំង ដោយមិន​គិតពី​រឿង​អ្នកឈ្នះ អ្នកចាញ់​តំណែង​ប្រធានាធិបតី​ថ្មី​នោះឡើយ។ បន្ថែមពីនេះ កត្តា​នយោបាយ​នៅក្នុង​សហរដ្ឋ​អាមេរិក​នាពេល​ថ្មីៗនេះទៀតសោត​ក៏ត្រូវបាន​គេមើលឃើញថា កំពុង​អំណោយផល​ចំពោះ​ទីផ្សារ​មាសផងដែរ។

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤