Trending now

ក្រសួងអប់រំ ស្នើឱ្យប្រជាពលរដ្ឋផ្អាកលេងកីឡា ឬ ការហាត់ប្រាណលក្ខណៈប្រមូលផ្ដុំ ចាប់ពីថ្ងៃនេះទៅ

16:52 | 07/04/2020

នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្តីប្រកាសមួយស្តីពីសំណើផ្អាកការលេងកីឡា ឬហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ នៅតាមទីតាំងកីឡដ្ឋានសាធារណៈ និង ឯកជនទាំងអស់ ជាបណ្តោះអាសន្ន។

មនុស្សធ្វើលំហាត់ប្រាណ

កន្លងមកក្រសួងអប់រំ យុវជន និង កីឡាបានចេញសេចក្តីណែនាំរួចទៅហើយស្តីពីការផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណជាបណ្តោះអាសន្ន និង​ការកំណត់ការលេងកីឡា ឬហាត់ប្រាណ ដែលមានលក្ខណៈប្រមូលផ្តុំមិនលើសពី១០នាក់។

ក្នុងស្មារតីបង្កើនការចូលរួមបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជននិងកីឡា ស្នើផ្អា្កកការលេងកីឡា ឬ ការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្តុំ ជាបណ្តោះអាសន្នបន្ថែមទៀត ចាប់ពីថ្ងៃនេះរហូតដល់ស្ថានភាពរីករាលដាលកូវីដ១៩បានបញ្ជប់ ៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤