Trending now

កម្ពុជា៖ វិស័យ​កសិកម្ម​អាច​មាន​ចំណែក​ជាង​ ៣០% ​ក្នុង ​GDP

11:41 | 10/08/2020

អ្នកជំនាញ​បាន​អះអាង​ថា ការរួមចំណែក​នៃ​វិស័យ​កសិកម្ម​ទៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​នឹង​កើនឡើង​ទៅដល់​ ៣២ ​ភាគរយ ​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០ ពី​ ២៦ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ ដោយសារ​តែ​ការកើនឡើង​នៃ​កម្លាំង​ពលកម្ម​ចូលក្នុង​វិស័យ ការនាំចេញ និង វិស័យ​ស្នូល​ផ្សេងទៀត​រងគ្រោះ​ដោយសារ​វិបត្តិ​សុខភាព​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។

លោក គី សេរីវឌ្ឍ អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ឲ្យ​ដឹងថា ការចាក់​បញ្ចូល​កម្លាំង​ពលកម្ម​ចូលក្នុង​វិស័យ​កសិកម្ម​នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​ក្នុង​វិស័យនេះ​កើន​ដល់​ប្រមាណ​ ៣២ ​ភាគរយ​ត្រឹម​ដំណាច់​ឆ្នាំនេះ​។

លោក​បាន​ព្យាករ​ថា ក្នុងអំឡុងពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​កើនឡើង​ចន្លោះ​ពី​ ៣០ ​ភាគរយ​ ទៅ​ ៤០ ​ភាគរយ​ នាពេល​បច្ចុប្បន្ននេះ​។

លោក​ថ្លែងថា​៖ «​កម្លាំង​ពលកម្ម​មាន​កំណើន​ដោយសារ​កម្លាំង​ពលកម្ម​មួយចំនួន​សល់​ទំនេរ​ពី​វិស័យ​សេវាកម្ម​បាន​ងាក​មក​បម្រើ​វិស័យ​កសិកម្ម ដូចនេះ​ទំហំ​ផលិតកម្ម​ក្នុង​វិស័យនេះ​វា​រីក​ធំ​ជាង​មុន​»​។

លោក​បាន​ឲ្យ​ដឹងថា ចំណែក​វិស័យ​ឧស្សាហកម្ម​នឹង​រក្សា​ក្នុង​រង្វង់​ ៣៦ ​ភាគរយ​នៃ​ GDP ខណៈ​វិស័យ​សេវាកម្ម​ទាំងមូល​នឹង​ធ្លាក់ចុះ​ចន្លោះ​ពី​ ២៨ ​ទៅ ៣០ ​ភាគរយ ប៉ុន្តែ​វា​នឹង​មាន​កំណើន​ពី​ផ្នែក​ខ្លះ​នៃ​សេវាកម្ម​ទេសចរណ៍​ក្នុងស្រុក និង​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ​តាម​ប្រព័ន្ធ​អនឡាញ​។

រាជរដ្ឋាភិបាល​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់ចុះ -១,៩ ​ភាគរយ​នៅ​ឆ្នាំ​ ២០២០ ដោយសារ​ការជះឥទ្ធិពល​អវិជ្ជមាន​នៃ​ជំងឺ​កូវីដ​ ១៩​ ដល់​សេដ្ឋកិច្ច ពិភពលោក​នាំ​ដល់​ផលប៉ះពាល់​នៃ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​បានបង្ហាញ​នូវ​ភាពសុទិដិ្ឋនិយម​ចំពោះ​វិស័យ​កសិកម្ម​ដែល​នឹង​ជួយ​ស្រូបយក​ការងារ និង​ទប់ស្កាត់​ការធ្លាក់ចុះ​ខ្លាំង​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ វិស័យ​ផ្សេងៗ​ទៀត​បាន​ទទួល​រង់​ផលប៉ះពាល់ ប៉ុន្តែ​វិស័យ​កសិកម្ម​មិន​បង្ហាញ​សញ្ញា​ប៉ះពាល់​នោះទេ​។

តាម​ផែនការ​ដែល​បាន​ដាក់ចេញ​កន្លងមក​មុន ជំងឺ​កូវីដ ១៩ ​កើតឡើង រាជរដ្ឋាភិបាល​មាន​ផែនការ​ជំរុញ​កំណើន​នៃ​តម្លៃបន្ថែម​សរុប​របស់​វិស័យ​កសិកម្ម​ឲ្យ​កើន​ក្នុង​រង្វង់​ ៣ ​ភាគរយ​ ក្នុង​ ១ ​ឆ្នាំ និង​ជំរុញ​ផលិតភាព​ពលកម្ម​កសិកម្ម​ឲ្យ​កើន​ពី​ ១ ៨៣៩ ​ដុល្លារ​ នៅ​ឆ្នាំ ២០១៩ ដល់ ៤ ៦២៥ ​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំ ​ក្នុង​ ១ ​នាក់​ នៅ​ឆ្នាំ​ ២០៣០​។

លោក​ថ្លែងថា​៖ «​តួនាទី​វិស័យ​កសិកម្ម​ជា​មូលដ្ឋាន​រុញ​កំណើន​សេដ្ឋកិច្ច ហើយ​វិស័យ​កសិកម្ម​នឹង​អាច​មាន​កំណើន​បូក​ ១ ​ភាគរយ​នៅ​ឆ្នាំនេះ​។ កសិកម្ម​នៅតែ​សំខាន់​នាពេលនេះ​ដោយសារ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​បាន​ធ្លាក់ចុះ​ពោលគឺ​មាន​តែ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ ដែល​នៅ​មាន​សក្តានុពល​អាច​ស្តារ​សេដ្ឋកិច្ច​នាពេល​បច្ចុប្បន្ន​»​។

(ប្រភពព័ត៌មាន: postkhmer.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤