Trending now

IMF ប្រកាសត្រៀមខ្លួនជួយកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញ

16:06 | 25/09/2020

លោកYasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសកម្ពុជា បានប្រកាសថា IMF បានត្រៀមខ្លួនជួយដល់កម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩។

ទិដ្ឋភាពនៃជំនួប។

ការអះអាងនេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងជំនួបនោះលោក Yasuhisa Ojima បានអបអរសាទរចំពោះប្រសិទ្ធភាព នៃការបង្ការការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជារបស់រាជរដ្ឋាភិបាល។ តំណាងឱ្យ IMF លោកក៏បានគាំទ្រ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលនេះ ស្របពេលដែលប្រទេសនានាលើពិភពលោក កំពុងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងការរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ IMF ក៏បានត្រៀមខ្លួនសហការនិងផ្តល់ជាអនុសាសន៍ ក្នុងដំណើរការស្តារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងតែងើបឡើងវិញជាលំដាប់។ លោក ជា ចាន់តូ បានប្រាប់តំណាង IMF ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារកម្ពុជាក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២០នេះ។

អតិផរណាបន្តរក្សាបានក្នុងកម្រិតទាបប្រមាណ៣% ជាមួយនឹងស្ថិរភាពល្អនៃអត្រាប្តូរប្រាក់។ ទុនបម្រុងអន្តរជាតិបន្តកើនឡើង និងមានកម្រិតស្មើនឹង១០ខែនៃការនាំចូលទំនិញនិងសេវា។

លោកបន្ដថា ចំពោះប្រព័ន្ធធនាគារវិញ គឺមានភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងជួយបន្ធូរបន្ថយការលំបាករបស់វិស័យនានា និងប្រជាជនដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលពីជំងឺកូវីដ១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕



(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤