Trending now

CDI ទាមទារសហភាពអឺរ៉ុបឲ្យមានយុត្តិធម៌ចំពោះកម្ពុជារឿង EBA

08:57 | 21/06/2019 (យោងតាម freshnewsasia, kohsantepheapdaily សរុបដោយវិច្ឆិកា)

យុគសម័យ - អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ទាមទារសហភាពអឺរ៉ុបឲ្យមានយុត្តិធម៌ជាមួយកម្ពុជាពាក់ព័ន្ធទៅនឹងក្របខណ្ឌរាល់មុខទំនិញទាំងអស់លើកលែងតែអាវុធ- EBA ។ យោងតាមការចេញផ្សាយរបស់ CDI ចេញនៅថ្ងៃទី២០ មិថុនានេះ បានលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិក្រុងព្រុចសែល ប្រទេសប៊ែលស្សិក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ យើងទាំងអស់គ្នា ជាសមាជិកអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI) ទាមទារសហភាពអឺរ៉ុបឲ្យមានយុត្តិធម៌ជាមួយកម្ពុជាពាក់ព័ន្ធទៅនឹងក្របខណ្ឌ រាល់មុខទំនិញទាំងអស់លើកលែងតែអាវុធ-EBA។

CDI ទាមទារសហភាពអឺរ៉ុបឲ្យមានយុត្តិធម៌ចំពោះកម្ពុជារឿង EBA

កម្ពុជាគឺជាប្រទេសក្រោយជម្លោះ និងជាប្រទេសដែលមានការអភិវឌ្ឍតិចតួចមួយ ដែលបានទទួលអត្ថប្រយោជន៍ពីការផ្តល់ការអនុគ្រោះពាណិជ្ជកម្មនេះ។ កម្មកររោងចក្រប្រមាណ១លាននាក់ ជាពិសេសស្រ្តីមកពីជនបទ បម្រើការនៅក្នុងវិស័យវាយណភណ្ឌ និងកាត់ដេរ ទទួលបាននូវការនាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយគ្មានរបាំងពន្ធ និងកូតា។

CDI បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងកត់សម្គាល់ប្រកបដោយការពេញចិត្តនូវកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រតិបត្តិតាមតម្រូវការ និងលក្ខខណ្ឌរបស់សហភាពអឺរ៉ុប រួមទាំងអនុសញ្ញាទាំង១៥ នៅក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោក ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងនយោបាយ ការពង្រីកសិទ្ធិការងារ និងសេរីភាពនៅប្រទេសកម្ពុជា។ ដោយបណ្តាប្រទេសជាច្រើនដែលបន្តទទួលអត្ថប្រយោជន៍ពី EBA មិនទាន់បានអនុវត្តតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុបឲ្យបានពេញលេញ វាជាភាពអយុត្តិធម៌សម្រាប់កម្ពុជា ដែលត្រូវបានតម្រូវឲ្យអនុវត្តនូវលក្ខខណ្ឌដូចគ្នាទាំងនោះឲ្យបានឥតខ្ចោះ»។

ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលា ដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ ជាផ្លូវការតែប៉ុណ្ណោះ។ កម្ពុជាមានរយៈពេល៦ខែ ក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗ ពន្យល់ទៅគណៈកម្មការអឺរ៉ុប។ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន។ ពោលទំនិញរបស់កម្ពុជានៅតែបន្ត នាំចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធរយៈពេលជាង ១ឆ្នាំទៀត មុននឹងមានការសម្រេចជាថ្មី។

CDI ក៏បានទាមទារឲ្យសហភាពអឺរ៉ុប ធ្វើការប្រកបដោយការទទួលខុសត្រូវចំពោះការសម្រេចចិត្តថាតើគួរដកចេញ EBA ពីកម្ពុជាដែរឬទេ។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ។

CDI មិនចង់ឃើញប្រទេសកម្ពុជាត្រូវបានប្រែក្លាយជាសមរភូមិប្រយុទ្ធ និងក្លាយទៅជាជនរងគ្រោះនៃការប្រកួតប្រជែងនយោបាយរបស់ប្រទេសមហាអំណាចទេ។ កម្ពុជាបានរងគ្រោះគ្រប់គ្រាន់ ហើយពួកគេស័ក្តិសមនឹងទទួលបានការរស់នៅក្នុងសន្តិភាព ជាមួយនឹងវិបុលភាព និងសុភមង្គល។ យើងចង់ឃើញប្រជាធិបតេយ្យនៅកម្ពុជារីកចម្រើន ដោយមានការយោគយល់ និងការគាំទ្រដោយ សហគមន៍អន្តរជាតិ៕

(យោងតាម freshnewsasia, kohsantepheapdaily សរុបដោយវិច្ឆិកា)

(យោងតាម freshnewsasia, kohsantepheapdaily សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤