Trending now

ADB នឹងផ្ដល់ជំនួយបច្ចេកទេស លើការអនុវត្តកិច្ចគាំពារសង្គមនៅកម្ពុជា

17:38 | 23/07/2019 (យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេកទេស លើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅប្រទេសកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។

លោកស្រី Sri Werning Handayni ប្រធាន​ក្រុមប្រឹក្សា​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​សង្គម និង លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នឹង​ផ្ដល់ជំនួយ​បច្ចេកទេស​លើ​ការអនុវត្ត​គម្រោង «​មូលនិធិ​អភិវឌ្ឍន៍​កិច្ច​គាំពារ​សង្គម​» នៅ​ប្រទេស​កម្ពុជា ដែលជា​គម្រោង​អភិវឌ្ឍន៍​ធំ​មួយទៀត​របស់ខ្លួន ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស​មួយចំនួន ក្នុង​ការអភិវឌ្ឍ​វិស័យ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ការ​គាំពារ​សង្គម​។ ការបញ្ជាក់​ពី​ការផ្តល់​ជំនួយ​នេះ ធ្វើឡើង​នៅ​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោកស្រី Sri Werning Handayni ប្រធាន​ក្រុមប្រឹក្សា​អ្នកជំនាញ​ផ្នែក​អភិវឌ្ឍន៍​សង្គម​ស្ដីពី ជំនួយ​បច្ចេកទេសផ្នែក​គាំពារ​សង្គម របស់​ធនាគារ ADB នៅ​ថ្ងៃទី​២៣ កក្កដា នេះ​។ តែ​យ៉ាងណា នៅ​មិនទាន់មាន​ការ​បញ្ជាក់ថា ជំនួយ​នោះ មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​នៅឡើយ​ទេ​។​

​លោកស្រី Sri Werning Handayni បាន​លើកឡើងថា មូលនិធិ​អភិវឌ្ឍ​កិច្ច​គាំពារ​សង្គម​នេះ គឺជា​គម្រោង​អភិវឌ្ឍន៍​ថ្មី​មួយទៀត​លើ​វិស័យ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ការ​គាំពារ​សង្គម ដែល​ADB បាន​នឹង​កំពុង​សិក្សា​នៅតាម​ប្រទេស​ចំនួន​៦ ក្នុងនោះ​រួមមាន ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា ទីម័​រខាង​កើត កម្ពុជា អ៊ូ​បេគី​ស្ថាន និង​អា​ស៊ា​បៃសង់​។​

​លោក​អ៊ិត សំហេង បានស្នើ​ឱ្យមាន​ការសិក្សា​លើ​ការ​គាំពារ​សិទ្ធិ និង​ការរស់នៅ​របស់​ជន​ងាយ​រងគ្រោះ ជន​ចាស់ជរា ជន​មាន​ពិការភាព កុមារកំព្រា​ជាដើម និង​ស្នើឲ្យ ADB គិតគូរ​លើ​និរន្តរភាព​ហិរញ្ញវត្ថុ​នៃ​កិច្ច​គាំពារ​សង្គម​នេះ​ផងដែរ​។ លោក​ប្រាប់ សម​ភាគី​ទៀតថា ក្រុមការងារ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម និង​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែល​ធ្វើ​ការងា​រលើ​វិស័យ​ទាំងនោះ​ស្រាប់ នឹងចូលរួម​សហការ​ជាមួយ​ក្រុមការងារ​របស់​ធនាគារ ADB សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការងារ​នេះ​ទទួលបាន​លទ្ធផល​ល្អ​។​

​សូមបញ្ជាក់ថា ជំនួយ​បច្ចេកទេស​នេះ​ត្រូវបាន​អនុវត្ត​នៅ​ក្នុងប្រទេស​ចំនួន​៣​រួចមកហើយ រួមមាន ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា និង​ទីម័​រខាង​កើត ហើយ​ប្រទេស​៣​បន្ទាប់ ដែល​គ្រោង​នឹង​ផ្តល់ជំនួយ​បច្ចេកទេស​នេះ រួមមាន កម្ពុជា អា​ស៊ា​បៃសង់ និង​អ៊ូ​បេគី​ស្ថាន​៕

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

(យោងតាម vayofm និង freshnews សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤