Trending now

ជប៉ុនថា៖កម្ពុជាជាប្រទេសដែលមានឱកាសវិនិយោគនិងលំហូរទេសចរដ៏ទាក់ទាញ

22:23 | 04/05/2019 (ប្រភព៖ rasmeinews កែសម្រួលដោយ សំណាង)

យុគសម័យ- មហោស្រពកម្ពុជាឆ្នាំ២០១៩ (Cambodia Festival 2019) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បាននិងកំពុងចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅសួន Yoyogi នៅទីក្រុងតូក្យូ។

លោក Kenji YAMADA អនុរដ្ឋមន្ត្រី​នៃ​ក្រសួងការបរទេស​ជប៉ុន​ដែលមាន​វត្តមាន​ក្នុង​ឪ​កាស​នោះ បាន​ថ្លែង​កោតសរសើរ​ពី​«​ការអភិវឌ្ឍន៍​របស់​កម្ពុជា​ក្រោម​ពន្លឺ​នៃ​សុខសន្តិភាព​និង​លទ្ធិប្រជាធិបតេយ្យ​»​។ កម្ពុជា​ជា​ប្រទេស​ដែលមាន​ឱកាស​វិនិយោគ​ដ៏​ទាក់ទាញ និង​សម្បូរ​ដោយ​កម្លាំង​ពលកម្ម​វ័យក្មេង ប្រកបដោយ​សក្តានុពល​និង​ប្រកបដោយ​ក្តីសង្ឃឹម​ហើយ​ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ដ៏​យូរលង់​រវាង​ប្រទេស​ទាំងពីរ ជប៉ុន​ប្តេជ្ញា​ជំរុញ​លំហូរ​ទេសចរ​និង​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា​បន្ថែមទៀត​ផងដែ​រ​។​

ពិធីកាត់ខ្សែបូរណ៌បើកការពិព័រណ៌នៅទីក្រុង តូក្យូ ប្រទេសជប៉ុន

មហោស្រព​នេះ​ក៏មាន​តាំង ពិព័រណ៍​រៀបចំ​រយៈពេល ២​ថ្ងៃ ដោយមាន​ការបង្ហាញរ​បាំ​បុរាណ​ខ្មែរ សម្តែង​ដោយ​សិល្បករ​សិល្បការ​នី​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា​និង​ក្បាច់គុណ​ល្បុកតោ​របស់​ខ្មែរ ជាមួយនឹង​ការរៀបចំ​ស្តង់​បង្ហាញ​ពី​ម្ហូបអាហារ​ខ្មែរ វប្បធម៌ ទេសចរណ៍ និង​ស្តង់​ពាណិជ្ជកម្ម ចំនួន ២៥០​ស្តង់ ដែលមាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​ចំនួន​ប្រមាណ​១០​ម៉ឺន​នាក់​។

កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​និង​លើកកម្ពស់​សិល្បៈ​វប្បធម៌​វិស័យ​ទេសចរណ៍​និង​មុខមាត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ប្រទេស​ជប៉ុន​ព្រមទាំង​សំដៅ​ជំរុញ​ផ្សព្វផ្សាយ​សក្កា​នុព​ល​ទេសចរណ៍​កម្ពុជា​។​

ភ្ញៀវទេសចរណ៌ចូលរួមតាំងពិព័រណ៌ដ៏ច្រើនកុះករ

គួរកត់សម្គាល់​ផងដែរ​ថា​ឆ្នាំ​២០១៩​នេះ​ជា​ខួប​លើក​ទី​៦៦​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​ហើយ​បច្ចុប្បន្ន​ជប៉ុន​មិន​ត្រឹម​តែមាន​ស្ថានទូត​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ​តែ​ក៏មាន​ស្ថាន​កុង​សុល​នៅ​ខេត្តសៀមរាប​ផងដែរ​។

កាលពី​ឆ្នាំ​២០១៨​កន្លងទៅនេះ​កម្ពុជា​ទទួលបាន​ទេសច​រ​អន្តរជាតិ​ជាង ៦.២​លាន​នាក់ ក្នុង​កំណើន ១០.៧​ភាគរយ ក្នុងនោះ​ទេសចរ​ជប៉ុន​មាន​ចំនួន​ជាង ២១​ម៉ឺន​នាក់ ក្នុង​កំណើន ៣.៥​ភាគរយ ហើយ​២​ខែ​ដើមឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ជាង ១,២​លាន​នាក់​ក្នុងនោះ​ទេសចរ​ជប៉ុន​ជិត​៤​ម៉ឺន​នាក់​ក្នុង​កំណើន​៣.១​ភាគរយ​។​


(ប្រភព៖ rasmeinews កែសម្រួលដោយ សំណាង)

(ប្រភព៖ rasmeinews កែសម្រួលដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤