Trending now

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់អភិបាលក្រុងនិយាយភាសាបារាំងនៅដើមខែធ្នូ ឆ្នាំ២០១៩

00:54 | 15/05/2019 (យោងតាម pressocm.gov.kh)

ឯកឧត្ដម Pierre Baillet លេខាធិការអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង បានចាត់ទុកកម្ពុជា ជាប្រទេសជាគំរូ ក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន សម្រាប់យកទៅអនុវត្តន៍បន្តនៅបណ្ដាប្រទេសជិតខាងមួយចំនួនទៀត ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតរបស់អភិបាលក្រុងនិយាយភាសាបារាំងដែលនឹងប្រព្រឹត្តទៅ នៅដើមខែធ្នូ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាត្ឱ្យឯកឧត្ដម Pierre Baillet លេខាធិការអចិន្ត្រៃយ៍ នៃសមា​គម​​អភិបាលក្រុងនិយាយភាសាបារាំង ចូលរួបសម្តែងការគួរសម (រូបថតៈ pressocm.gov.kh )

នាព្រឹកថ្ងៃទី៨ខែមីនា ឆ្នាំ២០១៩ នៅឯវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណា​ច​ក្រ​​​កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Pierre Baillet លេខាធិការអចិន្ត្រៃយ៍ នៃសមា​គម​​អភិបាលក្រុងនិយាយភាសាបារាំង និងគណៈ ប្រតិភូ ចូលជួបសម្ដែងការគួរសម ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញ​មក​បំពេញ​ទ​ស្ស​​នកិច្ចនៅកម្ពុជា ដើម្បីរៀបចំមហាសន្និបាតរបស់អភិបាលក្រុង និយាយភាសា​បារាំង ដែល​នឹង​ប្រព្រឹត្តទៅ នៅដើមខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងជំនួបនេះ ឯកឧត្តម Pierre Baillet បាន​សម្ដែ​ង​​ក្តីរីករាយណាស់ ដោយបានឃើញទីក្រុងភ្នំពេញ គឺជាទីក្រុងមួយ ជា​ស​មា​ជិក នៃទីក្រុងដែល​និយាយភាសាបារាំង។ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក៏​ដូ​ច​​ជាពិនិត្យមើលនូវ​គម្រោងអភិវឌ្ឍន៍នានា ដែលបានអនុវត្តន៍កន្លងមក និងគម្រោង​ដែ​ល​​ត្រូវអភិវឌ្ឍន៍ នៅពេល​ខាងមុខ​ជាមួយនឹងជំនួយ ដែលបានមកពីសហគមន៍ និយាយ​ភា​សា​បា​រាំង ក្នុងនោះក៏មាន​មូល​និធិ Bill Gate ផងដែរ ក្នុងការស្ដារប្រព័ន្ធកែលម្អបរិស្ថាន ទីក្រុងកាក​សំ​ណល់ ទឹកស្អុយ ឬក៏ទឹកដក់ នៅតាមផ្លូវជាដើម។ ឯកឧត្តមបានបន្ដទៀតថា កម្ពុជា​ជា​​គំរូ ជាពិសេស​ទីក្រុង​ភ្នំពេញ និងទីក្រុងសៀមរាប អាចជាគំរូនៅក្នុងការអភិវឌ្ឍនូវគម្រោង​ទាំង​នេះ។ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ផង​ដែ​រ​​​ថា សមា​គម​​អភិបាលក្រុងនិយាយភាសាបារាំង នឹងត្រៀមរៀបចំធ្វើសន្និបាត ដែលមាន​ការ​ចូ​ល​​រួមពី អភិបាលក្រុងអភិបាលប៉ារីស នាដើមខែធ្នូ ឆ្នាំ២០១៩នេះ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ដែល​ក្នុ​ង​​ឱ​កាសនោះ នឹងរំលេចនូវភាពជោគជ័យ នៃការអនុវត្តគម្រោងនានា នៅកម្ពុជា ជាពិសេ​ស​នៅ​​រាជធានីភ្នំពេញ និងនៅទីក្រុងសៀមរាប ហើយឱកាសនោះ ក៏នឹងបង្ហាញ​ឱ្យសមាជិកមក​ពី​​​ទ្វីបទាំង៥ និងមានអភិបាលក្រុង ពីទ្វីបទាំងប្រាំ នៃពិភពលោកនេះ នឹង​មកចូលរួមសន្និបាត​នេះ​។

ទិដ្ឋភាពនៃជំនួប (រូបថតៈ pressocm.gov.kh)

ជាការឆ្លើយតប សម្ដេចតេជោ​ ហ៊ុន​ សែន បានសម្ដែងនូវការរីករាយ ដោយបានទទួល​គណៈ​ប្រតិ​ភូ​ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលឱកាសនេះសម្តេចសង្ឃឹមថា គណៈប្រតិភូបា​​នឃើញផ្ទាល់នឹងភ្នែកនូវការរីកចម្រើន​ ជាពិសេស នៅក្នុងការអនុវត្ត​គម្រោង​នានា ដែល​ស​មាគមនៃអភិបាលក្រុង និយាយភាសាបារាំង បានជួយមកដល់កម្ពុជា ដែល​មាន​ប្រវត្តិតាំង​ពី​ក្នុងទសវត្សរ៍៨០មកម្ល៉េះ។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា វាជាកិត្តិយសសម្រាប់​កម្ពុជា ដែល​រាជ​ធា​នី​ភ្នំ​ពេញ បានក្លាយទៅជាសមាជិកមួយ នៃសមាគមប្រទេសដែលប្រើ​ប្រាស់​ភាសាបារាំង។ សម្ដេចតេជោក៏បានស្វាគមន៍ និងរីករាយ​ជានិច្ច ជាមួយគម្រោងនានា និង​ការ​ជួ​យ​របស់សមាគមក៏ដូចជាមូលនិធិផ្សេងៗ ដែលរាជ​រដ្ឋាភិ​បាល ក៏បានត្រៀមថវិកាបដិភាគ ស​ម្រា​​ប់​អនុវត្តន៍គម្រោងទាំងនោះ ឱ្យប្រកបដោយ​ជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី​បា​​ន​​សម្ដែងនូវសេចក្ដីរីករាយ ក្នុងការ​ដែលទីក្រុងភ្នំពេញ នឹងរៀបចំធ្វើជាទីកន្លែងសន្និបាត របស់​ស​មាគម អភិបាលក្រុងនិយាយ​ភាសា​​បារាំង ដែលនឹងប្រព្រឹត្តទៅ នៅដើមខែធ្នូ ឆ្នាំ២០១៩​ខាង​មុខនេះ៕

(យោងតាម pressocm.gov.kh)

(យោងតាម pressocm.gov.kh)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤