Trending now

កម្ពុជាចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរដ្ឋសភា៖ ដើម្បីអនាគតដ៏ស្រស់ស្អាត

16:20 | 07/07/2018 (យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី៧កក្កដា គណបក្សនយោបាយទាំង២០នៅកម្ពុជាំ បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតសមាជិក សមាជិការសភា។

ប្រជាជនកម្ពុជាចូលរួមការឃោសនាគាំទ្រគណបក្សប្រជាជន CPP និងនាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន

ជាមួយនឹងពាក្យស្លោក ពង្រឹងសមាគ្គីជនជាតិទាំងមូល គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចមានបំណង បន្តកសាងប្រទេសមួយសន្តិភាព ស្ថិរភាព វិបុលភាពនិងនាំមកផលប្រយោជន៍ជាច្រើនជូនប្រជាជនសម្រាប់អាណត្តិខាងមុខ។

ការបោះឆ្នោតរដ្ឋសភាកម្ពុជា គ្រោងនឹងប្រារព្ធនាថ្ងៃទី២៩កក្កដា។ នេះជាការបោះឆ្នោតរដ្ឋសភាលើកទី៦ ដែលគ្រោងនឹងមានអ្នកបោះឆ្នោតចំនួន៨,៣លាននាក់ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាចំនួន១៥,៨លាននាក់ បានចុះបញ្ជីទៅបោះឆ្នោត។ ដល់បច្ចុប្បន្ននេះ គណបក្សគណបក្សទាំងអស់បាននាំចេញនូវកម្មវិធីនយោបាយរកសម្លេងឆ្នោះផ្សេងៗគ្នា ដោយផ្តោតសំខាន់លើការជម្រុះសេដ្ឋកិច្ច-សង្គម បង្កើតប្រភពធនធានមនុស្សនិងដោះស្រាយការងារធ្វើជូនប្រជាជន ប្រឆំាងអំពើពុករលួយ។

ក្នុងការបោះឆ្នោតលើកនេះ​គណបក្សប្រជាជនកម្ពុជាបាននាំចេញយុទ្ធនាការឃោសនាបោះឆ្នោតដោយជម្រុញសាមគ្គីភាពជាតិ គោរពរដ្ឋធម្មនុញ្ញនិងការពាររបបរាជាធិបតេយ្យ លើកកម្ពស់សេរីភាព ការពារច្បាប់និងវឌ្ឍនភាពសង្គម ព្រមទាំងការពារឯករាជ្យ អធិបតេយ្យភាព សន្តិភាព សន្តិសុខជាតិ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចដោយកំណើនទទួលបានជារៀងរាល់ឆ្នាំគឺ៧% កាត់បន្ថយភាពក្រីក្រ១%ក្នុងមួយឆ្នាំ។

ក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ខាងមុខ កម្ពុជាគ្រោងនឹងបោះឆ្នោតជ្រើនរើស សមាជិកសមាជិការចំនួន១២៥រូប។ មុននោះ រដ្ឋសភាកម្ពុជានីតិកាលទី៥បានបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការចំនួន១២៣រូប ក្នុងនោះគណបក្ស CPP កាន់អំណាចទទួលបានអាសនៈចំនួន៦៨ និងគណបក្ស CNRP ប្រឆាំង ទទួលបានអាសនៈចំនួន៥៥។

ជំនឿនជាក់និង CPP

យោងតាមការធ្វើស្ថិតិជាផ្លូវការសរឲ្យឃើញថា មានអ្នកសង្កេតការក្នុងស្រុកចំនួន ៤.៩៩៩នាក់និងអ្នកសង្កេតការបរទេសចំនួន ១៧នាក់មកពីមីយ៉ាន់ម៉ា សិង្ហបុរី និងចិនបានចុះបញ្ជីចូលរួមសកម្មភាពសង្កេតការនៅក្នុងការបោះឆ្នោតរដ្ឋសភានៅកម្ពុជានាថ្ងៃទី ២៩កក្កដាខាងមុខ។

អ្នកនាំពាក្យរបស់គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (NEC) លោក ឌីមសុវណ្ណរុំ បានឲ្យដឹងថា NEC ទទួលបានការចុះបញ្ជីរបស់អ្នកសង្កេតការចំនួន ៥.៧១១នាក់ មកពីអង្គការក្រៅរដ្ឋាភិបាលនានានិងអ្នកសង្កេតការណ៍អន្តរជាតិខ្លះមកពីសន្និសិទ្ធិអន្តរ ជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP)។

ឧត្តមភាពរបស់គណបក្ស CPP កាន់អំណាចគឺសមិទ្ធិផលសេដ្ឋកិច្ច សង្គមកិច្ចដែលកម្ពុជាទទួលបាននាពេលថ្មីៗនេះ។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) ដែលបានប្រកាសកាលពីខែឧសភា ដោយបានឲ្យដឹងនូវល្បឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គ្រោងទទួលបាន៦,៩% សម្រាប់ឆ្នាំ២០១៨នេះជាមិនខាន។

អស់រយៈពេល៤៥ឆ្នាំត្រូវផ្អាក នាថ្ងៃទី៤កក្កដាថ្មីៗនេះ កម្ពុជាបានបើកសាកពិសោធន៍ឲ្យប្រើប្រាស់នូវសកម្មភាពដឹកជញ្ជូនតាមផ្លូវដែកពីរាជធានីភ្នំពេញទៅកាន់ទីក្រុងប៉ោយប៉ែតជាប់ព្រំដែនប្រទេសថៃដោយមានប្រវែងសរុប 385 គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះគូសសញ្ញាសំខាន់ថា នាអនាគត បណ្តាញផ្លូវដេករបស់កម្ពុជាអាចទៅកាន់ថៃ ហើយពីថៃទៅកាន់សិង្ហបុរី ជាដើម។ នាយករដ្ឋមន្ត្រី សម្តេចហ៊ុនសែនបានសម្តែងនូវគោលបំណងជាច្រើនលើកច្រើនសារ ដោយនាំកម្ពុជាឲ្យក្លាយទៅជាប្រទេសមានចំណូលមធ្យម។ ហេតុដូច្នេះបានជា នៅក្នុងការបោះឆ្នោតរដ្ឋសភាខាងមុខ ប្រសិនបើគណបក្ស CPP កាន់អំណាចនៅតែទទួលបានប្រជាប្រិយភាពពីប្រជាជន ប្រាកដប្រជាថា គោលដៅទាំងអស់ដែលបានដាក់ចេញនឹងក្លាយទៅជាការពិតជាក់ស្តែង។

បេសកកម្មដើម្បីកម្ពុជាបន្តការអភិវឌ្ឍ

ក្រោយជ័យជម្នះនាថ្ងៃទី៧មករាឆ្នាំ១៩៧៩មក រួមជាមួយនឹងការរស់រានមានជីវិតឡើងវិញនោះ ប្រទេសកម្ពុជាត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើន។ ប្រវត្តិសាស្ត្រ​បានបញ្ជាក់ថា ឆ្លងកាត់រាល់ឧបសគ្គប៉ុន្តែ CPP នៅតែជាក្បាលម៉ាស៊ីន ដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅការអភិវឌ្ឍប្រកបដោយជោគជ័យ។ នេះជាគណបក្សតែមួយគត ដែលបានគ្រប់គ្រងរាជរដ្ឋាភិបាលក្នុង៥អាណត្តិ ដែលបាននាំប្រទេសកម្ពុជាំពីគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ។

ឯកអគ្គរដ្ឋទូត ទុយ រី និងតំណាងស្ថានទូតកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិសប្បាយរីករាយដោយទទួលបានតំណឹងកម្ពុជាជាប់ឆ្នោតជាសមាជិក ECOSOC

ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុនសែន កម្ពុជាទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើន។ ទីមួយគឺ នាំប្រទេសកម្ពុជាពីប្រទេសពីប្រទេសអស្ថិរភាពទៅជាប្រទេសសេរី សន្តិភាពនិងស្ថិរភាពដែលក្នុងឆ្នាំ២០១៧ មានភ្ញៀវទេចរជាង៥,៦លាននាក់មកទស្សនា។ ទីពីរ ពីប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់របបផ្តាច់ការប៉ុល - ពត បានក្លាយជារដ្ឋប្រជាធិបតេយ្យ សេរី ពហុបក្សនិង មានការបោះឆ្នោតប្រកបដោយយុត្តិធម៌និងគោរពនូវបទបញ្ញត្តិរបស់ច្បាប់។ ទីបី ក្រោមការដឹកនាំរបស់ CPP កម្ពុជាពីប្រទេសត្រូវការហ៊ុំព័ទ្ធសេដ្ឋកិច្ចនិងនយោបាយ បានក្លាយទៅជាប្រទេសសមាហរណកម្មក្នុងតំបន់និងពិភពលោក។ ទី៤ CPP បាននាំកម្ពុជាពីប្រទេសក្រីក្រ ខ្វះអាហារ បានក្លាយទៅជាប្រទេសនាំចេញអង្ករជួរមុខពិភពលោក ហើយកំណើនសេដ្ឋកិច្ចស្ថិតក្នុងកម្រិតខ្ពស់ (GDP ទទួលបាន៧,៧%ក្នុងមួយឆ្នាំ) ព្រមទាំងសម្រេចទាំងស្រុងរាល់គោលដៅកាត់បន្ថយភាពក្រីក្រ។

ជាថ្មីៗនេះ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ –ព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម ( ECOSOC ) របស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិមួយឆ្នាំ ( ២០១៩ ) ដោយ​សំឡេង​គាំ​ទ្រចំនួន ១៨៣ លើ១៨៨ ក្នុងការបោះឆ្នោតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាល​ម​ហា​សន្និបាត នៃទីស្នាក់ការអង្គការសហប្រជាជាតិ។ ហើយនាថ្ងៃទី៥មិថុនា កម្ពុជាក៏ត្រូវបានជ្រើសរើសតាំងឲ្យធ្វើជាអនុប្រធានសម័យប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិ អាណត្តិពីខែកញ្ញាឆ្នាំ២០១៨ដល់ខែកញ្ញឆ្នាំ២០១៩។

សាលប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅ​ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក។ រូបភាព៖ Reuters

សាធារណមតិសង្ឃឹមថា ជោគជ័យនៃការបោះឆ្នោតរដ្ឋសភានាថ្ងៃទី២៩កក្កដាខាថមុខ ដោយមានការចូលរួមរបស់អ្នកបោះឆ្នោតយ៉ាងច្រើនសន្ធឹកនោះ នឹងបន្តបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ រក្សាសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងជូនប្រជាជនកម្ពុជាគ្រប់រូប៕

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤