Trending now

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីប្រគល់អំណោយជូនគ្រួសារទទួលរបបគោលនយោបាយពីរដ្ឋ និងគ្រួសារក្រីក្រនៅខេត្ត Ben Tre

11:12 | 04/02/2021

នាថ្ងៃទី២ កុម្ភៈ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ចើញចូលរួមពិធីប្រគល់អំណោយជូនគ្រួសារទទួលរបបគោលនយោបាយពីរដ្ឋ និងគ្រួសារក្រីក្រ កុមារកំព្រា និងជនពិការនៅខេត្ត Ben Tre ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗនេះ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ថតរូបជាមួយថ្នាក់ដឹកនាំខេត្ដ Ben Tre

អញ្ជើញថ្លែងនៅពិធីនេះ លោកស្រី Nguyen Thi Kim Ngan បានសួរសុខទុក្ខគ្រួសារទទួលរបបគោលនយោបាយពីរដ្ឋ គ្រួសារក្រីក្រ និងគ្រួសារមានជីវភាពរស់នៅជួបការលំបាកនៅខេត្ត Ben Tre វៀតណាម។ ប្រធានរដ្ឋសភាវៀតណាម បានអំពាវនាវឲ្យស្ថាប័នគ្រប់លំដាប់ថ្នាក់ពួតដៃគ្នាយកចិត្ដទុកដាក់ជាខ្លាំងដល់គ្រួសាររងផលប៉ះពាល់ដោយសារជាតិគីមីពុលពណ៌លឿងទុំ / dioxin ជនពិការ និងកុមារកំព្រា។ ទន្ទឹមនឹងនេះធានាឲ្យបាននូវសុខុមាលភាពសង្គមជូនប្រជាជន ជាពិសេសគ្រួសារទទួលរបបគោលនយោបាយពីរដ្ឋ គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកឲ្យទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងក្ដីសប្បាយរីករាយ។


នៅក្នុងពិធីនេះ ស្ថាប័នមានសមត្ថកិច្ចខេត្ដ Ben Tre បានទទួលបានអំណោយចំនួន ១៥០០ កញ្ចប់ ដែលជាអំណោយរបស់ក្រុមហ៊ុនឧស្ម័នវៀតណាមនៃសម្ព័ន្ធក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាមដើម្បីប្រគល់ជូនក្រុមគ្រួសារទទួលរបបគោលនយោបាយពីរដ្ឋ គ្រួសារក្រីក្រ កុមារកំព្រា និងជនពិការនៅខេត្ត Ben Tre ដោយទឹកប្រាក់សរុប ១,៥ ពាន់លានដុង ដែលក្នុងនោះអំណោយមួយកញ្ចប់មានតម្លៃ ១ លានដុង៕



(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥