Trending now

កម្ពុជាបន្តជម្រុញការនាំចេញស្វាយចន្ទីទៅកាន់វៀតណាម

09:05 | 23/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

យោងតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៤៧៤,០០០ តោន ដែលក្នុងនោះ គ្រាប់ស្វាយចន្ទី ៤២៤,០០០ តោន ត្រូវបាននាំចេញទៅប្រទេសវៀតណាម កើនឡើង ១៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

ខេត្តស្វាយរៀង៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្តូបមិត្តភាព កម្ពុជា-វៀតណាម ខេត្តស្វាយរៀង៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្តូបមិត្តភាព កម្ពុជា-វៀតណាម
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-វៀតណាម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-វៀតណាម
កម្ពុជាបន្តជម្រុញការនាំចេញស្វាយចន្ទីទៅកាន់វៀតណាម
កម្ពុជាបន្តជម្រុញការនាំចេញស្វាយចន្ទីទៅកាន់វៀតណាម

លោក អួន ស៊ីឡុត ក៏បានឲ្យដឹងដែរថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ តម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅកម្ពុជាបានកើនឡើងដល់ប្រមាណ ១.២៥ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ នេះគឺជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។

លោក អួន ស៊ីឡុត មានប្រសាសន៍ថា តម្លៃគ្រាប់ស្វាយចន្ទីកើនឡើងនាពេលកន្លងមកនេះ ដោយសារប្រជាពលរដ្ឋបានរក្សាទុកគ្រាប់ស្វាយចន្ទីសម្រាប់សម្ងួតនៅពេលដែលតម្លៃគ្រាប់ស្វាយចន្ទីស្រស់ធ្លាក់ចុះ។ ការរក្សាគ្រាប់ស្វាយចន្ទីដើម្បីសម្ងួត បានកាត់បន្ថយចំនួនគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញ ជាពិសេសទៅកាន់ទីផ្សារវៀតណាម។

ទន្ទឹមនឹងនោះ លោកក៏បានសម្តែងនូវក្តីសង្ឃឹមផងដែរថា តម្លៃគ្រាប់ស្វាយចន្ទីនឹងបន្តកើនឡើងនាពេលខាងមុខនេះ នៅពេលដែលប្រទេសដាំគ្រាប់ស្វាយចន្ទីជាច្រើនត្រូវបានរងផលប៉ះពាល់ដោយបាតុភូត El Nino ធ្វើឲ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះយ៉ាងខ្លាំង។ តាមការព្យាករណ៍ ដោយសារឥទ្ធិពលនៃបាតុភូត El Nino ទិន្នផលស្វាយចន្ទីរបស់កម្ពុជានឹងថយចុះ ១០-៣០% បើធៀបនឹងឆ្នាំ ២០២៣៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ