Trending now

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-វៀតណាម

13:00 | 01/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

បើតាមលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រទេសទាំងពីរមានទំនាក់ទំនងជាអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាពប្រពៃណី ហើយជានិច្ចកាលជួយឧបត្ថម្ភនិងគោរពគ្នាទៅវិញទៅមក។

សម្រេច​បានជិត ​៥ ​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែកន្លងទៅ សម្រេច​បានជិត ​៥ ​ពាន់លាន​ដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែកន្លងទៅ
រឹតបន្តឹងចំណងមិត្តភាពវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា រឹតបន្តឹងចំណងមិត្តភាពវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា

កាលពីថ្ងៃថ្ងៃទី ១ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អញ្ជើញមកជូនពរ ឆ្នាំថ្មីនៅស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម ឆ្នាំ ២០២៤ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។ បើតាមលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រទេសទាំងពីរមានទំនាក់ទំនងជាអ្នកជិតខាងល្អ សាមគ្គីភាព មិត្តភាពប្រពៃណី ហើយជានិច្ចកាលជួយឧបត្ថម្ភនិងគោរពគ្នាទៅវិញទៅមក។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang បានថ្លែងអំណរគុណចំពោះគណៈប្រតិភូអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលបាអញ្ជើញនមកជូនពរឆ្នាំថ្មីដល់ស្ថានទូតវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា នេះជាសក្ខីភាពនៃ ចំណងសាមគ្គីភាព និងមិត្តភាពយូរអង្វែងក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាង វៀតណាមនិងកម្ពុជា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ