Trending now

ខេត្ត Dong Thap (វៀតណាម)៖ ពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជាជាង ១ ពាន់នាក់

17:44 | 20/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៩ ខែមីនា បញ្ជាការដ្ឋានយោធាខេត្ត Dong Thap បានចាត់បញ្ជូនក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យយោធា-ស៊ីវិល ខេត្ត Dong Thap ចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋកម្ពុជា។

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
ក្រុមការងារ នៃបញ្ជាការដ្ឋានយោធាខេត្ត Dong Thap ប្រគល់អំណោយជូនប្រជាជនកម្ពុជា
ក្រុមការងារ នៃបញ្ជាការដ្ឋានយោធាខេត្ត Dong Thap ប្រគល់អំណោយជូនប្រជាជនកម្ពុជា

ក្រុមគ្រូពេទ្យ បានពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ១០០០នាក់ ក្នុងខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង។ ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Dong Thap ក៏បានប្រគល់អំណោយជាង ១០០០ ចំណែក (រួមទាំងសម្ភារៈប្រើប្រាស់ចាំបាច់) ជូនគ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកនៅតាមមូលដ្ឋាន ដែលក្រុម K91 កំពុងបំពេញបេសកកម្មស្វែងរក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។ សកម្មភាពនេះបានរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងការទូតការពារជាតិពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រកបដោយនិរន្តរភាពរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជន នៃប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា
អុជធូបសម្តែងការដឹងគុណចំពោះគុណូបការៈរបស់លោកប្រធានហូជីមិញនៅកម្ពុជា
ទីក្រុងហូជីមិញពង្រឹងការតភ្ជាប់ក្រុមគ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងកម្ពុជា
បំពាក់បំប៉ន​ចំណេះដឹង​ព័ត៌មានកិច្ចការ​បរទេស​សម្រាប់​កងកម្លាំង​ដែល​ចូលរួម​សកម្មភាព​នៅតាម​តំបន់​ព្រំដែន
បង្កើតជំហានលោតផ្លោះក្នុងការអភិវឌ្ឍន៍វប្បធម៌របស់វៀតណាម