Trending now

ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា

17:41 | 20/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

លេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យគមនាគមន៍និងដឹកជញ្ជូនសហការជាមួយលេខាធិការដ្ឋានសមាគមនិស្សិតនៃអនុមហាវិទ្យាល័យបច្ចេកទេស Cao Thang និងគណៈគ្រប់គ្រងអន្តេវាសិកដ្ឋាននិស្សិតឡាវនៅទីក្រុងហូជីមិញ ទើបរៀបចំការប្រកួតកីឡាមិត្ដភាពរវាងនិស្សិតរបស់សាលាជាមួយនិស្សិតឡាវ-កម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។

ទីក្រុងហូជីមិញ (វៀតណាម)៖ ពិធីបើកមហោស្រពវៀតណាម-ជប៉ុនលើកទី៩ ទីក្រុងហូជីមិញ (វៀតណាម)៖ ពិធីបើកមហោស្រពវៀតណាម-ជប៉ុនលើកទី៩
រឹតបន្តឹងកិច្ចសហប្រតិបត្តិការការពារជាតិកម្ពុជា​ - ឡាវ - វៀតណាម រឹតបន្តឹងកិច្ចសហប្រតិបត្តិការការពារជាតិកម្ពុជា​ - ឡាវ - វៀតណាម
ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា
ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា

ការប្រកួតកីឡាមិត្តភាពបានប្រព្រឹត្តទៅដោយមាន ៤ វិញ្ញាសា គឺវាយកូនឃ្លីលើតុសម្រាប់បុរស វាយកូនឃ្លីលើតុសម្រាប់នារី វាយសីសម្រាប់បុរស វាយសីសម្រាប់នារី។ ការប្រកួតបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងរំភើបក្នុងស្មារតីមិត្តភាព រួមចំណែកពង្រឹងសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ។

សកម្មភាពទាំងនេះក្នុងគោលបំណងអបអរសាទរខួបលើកទី ៩៣ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ (២៦ ខែមីនា ឆ្នាំ ១៩៣១/ ២៦ ខែមីនា ឆ្នាំ ២០២៤) និងជំរុញរាល់សកម្មភាពផ្លាស់ប្តូរមិត្តភាពរវាងនិស្សិតនៃសាលាទាំង ២ នេះ ជាមួយនិស្សិតឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ